បញ្ជូនមុខសញ្ញាចោរលួច៣នាក់ទៅតុលាការ…
បាត់ដំបង:នៅព្រឹកថ្ងៃទី១៨ខែមីនាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនមុខសញ្ញាចោរលួចមានស្ថានទម្ងន់ទោសចំនួន៣នាក់ទៅតុលាការ។ជនសង្ស័យទាំងបីនាក់នេះត្រូវកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបឃាត់ខ្ខ្លួននៅយប់ថ្ងៃទី ១៦ខែមីនានៅភូមិរំចេក២ សង្កាត់រតនៈ កក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយការិយាល័យ នគរបានគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាមុខសញ្ញាចោរ ឆក់ ទូរស័ព្ទទាំង៣នាក់មាន:១ឈ្មោះធឿន ផាន់ណេតភេទប្រុស អាយុ ២១ឆ្នាំ ( ជាអ្នកធ្វេីសកម្មភាព ) ២ឈ្មោះ ធឿន វីរៈ ហៅ ផាន់ណា ភេទបភេទប្រុសអាយុ២៤ឆ្នាំ ( ជាសហចារី ) និង៣ ឈ្មោះ ធិញ រ៉ុន ហៅ ជាងរុនភេទប្រុសអាយុ៣៩ឆ្នាំ(ជាអ្នកទទួលផលចោរកម្ម ) ។

លោកគឹម សុងបានបញ្ជាក់ថាចំណែកជនរងគ្រោះ ឈ្មោះ នូ ចន្ទ័រស្មី ភេទស្រី អាយុ២៩ ឆ្នាំ នៅភូមិ ព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕
