បុរសម្នាក់ ជិះម៉ូតូលឿនពេក បុកជាមួយខឿនថ្ម…

ភ្នំពេញ៖ បុរសម្នាក់បាន បាត់ បង់ ជិវិត .ស្លា. ប់. នៅលើចញ្ចើមផ្លូវ ខណៈជិះម៉ូតូមួយគ្រឿងទៅបុកនិងខឿនថ្ម និងបោកជាមួយបង្គោលភ្លើងមួយដើមទៀត។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៥០ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះខាងលើមានឈ្មោះ ទួន សុផល ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងធំខាងកើត ឃុំកន្ថោរខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD 4728
ធ្វើដំណើរពីទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុស្ថានភាពផ្លូវកោងផងនោះ បណ្តាលឲ្យជ្រុលចង្កូតបុកជាមួយនឹងខឿនថ្មបោកក្បាលខ្ទប់ជាមួយនឹងបង្គោលភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាម. ស្លា. ប់ .ភ្លាមៗ នៅនិងកន្លែងកើតហេតុតែម្តង។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ ចុះមកពិនិត្យនិងវាស់វែងរួចប្រគល់សពទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram