ភ្នំពេញ ៖ ក្រោយបើកការស្រាវជ្រាវយ៉ាងយក ចិត្ដទុកដាក់ទីបំផុត ជន ដៃ ដល់ និងអ្នករួមគំនិតធ្វើសកម្មភាព. អា. រក .ស .ម្លា .ប់ .បុរស ម្នាក់…
នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១១ខែមីនាឆ្នាំ ២០២១ កន្លងទៅត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយនៅស្រុកគីរីវង់ខេត្តតាកែវនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកនាយ ឧត្តម សេនីយ៍ សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ , លោក ឧ ត្តម សេនីយ៍ ឯកអ៊ិនបូរ៉ា អគ្គស្នងការរងនគរបាលជាតិនិងមានការចង្អុលបង្ហាញពីលោក ឧត្តម សេនីយ៍ ឯកង៉េងជួប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌដែលមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃក៏បានសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ , អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

សមត្ថកិច្ចថ្លែងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះឈ្មោះ ម៉ៅរដ្ឋា ហៅជិបភេទប្រុសឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិ លេខ១មុខមណ្ឌលសុខភាពព្រែកឯកសង្កាត់ព្រែកឯកខណ្ឌច្បារអំពៅនិងឈ្មោះ ម៉េងណាឃីម ភេទប្រុសអាយុ ២១ ឆ្នាំឃាត់ខ្លួនបាននៅ ស្រុងគិរីវង់ខេត្តតាកែវ ។

ក្រុមជនសង្ស័យសារភាពឲ្យដឹងថាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ នៅថ្ងៃកើតហេតុពួកខ្លួនបានរៀបគម្រោងនិង បបួលជនរងគ្រោះ មកហូបអីជុំគ្នានៅកោះពេជ្រដោយស្ថានភាពមិនប្រក្រតីក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន ។

មិនបានប៉ុន្មានក្រុមជនសង្ស័យបានហៅជនរងគ្រោះមកក្រៅម្ដងទៀតមកម្ដុំផ្លូវជាតិលេខ ១ លុះមកដល់ចំណុចងងឹតក៏បានធ្វើសកម្មភាព តែម្ដង ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ ទាំង ២ នាក់បានចែកសម្ភារៈគ្នាក្នុងនោះឈ្មោះ ម៉ៅរដ្ឋាហៅ ជិបយកចិញ្ជៀនមាសនិង ខ្សែកចំណែកឈ្មោះម៉េងណាឃីមយកម៉ូតូទូរស័ព្ទដៃនិងខ្សែដៃរួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ខេត្តតាកែវ ។

បច្ចុប្បន្ន កម្លាំង ជំនាញ នៃ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ កំពុង សាកសួរ និង រៀបចំ ឯកសារ ប្រគល់ ជនសង្ស័យ និង វត្ថុតាង ឲ្យ ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ ច្បារអំពៅ ដើម្បី ចាត់ការ ទៅតាម នីតិវិធី និង ត្រៀម បញ្ជូន ជនសង្ស័យ ទៅ តុលាការ ៕








