តុលាការឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគាររឿងបង្ហោះសារចាក់វ៉ាក់សាំងការពារកូវីដ១៩ .ស្លា .ប់ . …
ភ្នំពេញ ៖ តុលាការបានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដែលបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “អ្នកទទួលវ៉ាក់សាំងការពារកូវីដ១៩ របស់ចិន គឺធ្វើឲ្យមានអ្នក. ស្លា .ប់ .ច្រើន ដោយអាការៈពិការដៃ ពិការជើង ក្តៅ និង .ស្លា .ប់.”។

ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
ជនជាប់ចោទឈ្មោះ ថត គឹមសាន អាយុ ៥១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្នុងហាងមួយកន្លែងក្នុងខណ្ឌទួលគោក។បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។ ហើយបានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្រោយពីលោកឆាយ ហុង ព្រះរាជអាជ្ញារងបានសាកសួរតាមនីតិវិធីរួចរាល់បានសម្រេច ចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរ។ ហើយចៅក្រមស៊ើបសួរលោក វ៉ាន់ សែនវិសុទ្ធ ក្រោយពីបានសាកសួរតាមនីតិវិធីរួចរាល់បានសម្រេចឃុំខ្លួនជាបបណ្តោះអាសន្ន។

លោកឧត្តមសេននីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖ ស្ត្រីដែលចាប់ខ្លួនគឺពាក់ព័ន្ធការបង្ហោះព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុកថា ការចាក់វ៉ាក់សាំងចិនធ្វើឲ្យមនុស្ស .ស្លា .ប់ .ច្រើន ពិការដៃជើង។ ហើយបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីសាកសួរសមត្ថកិច្ចបានបញ្ជូនទៅតុលាការកាលពីពេលរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១៕
