ម្ដាយកញ្ញា វី ឌីណែត ត្រូវឡានពេទ្យមកយកពីផ្ទះ ក្រោយរកឃើញឆ្លងកូវីដ…
ប្រភពផ្លូវការពីសមត្ថកិច្ចបានឱ្យដឹងថា ម្ដាយរបស់តារាចម្រៀង វី ឌីណែត តេស្តវិជ្ជមានកូវីដ-១៩ ដូចកូនស្រីដែរ និងត្រូវបានឡានពេទ្យមកយកពីផ្ទះទៅសម្រាកព្យាបាល កាលពីល្ងាចមិញនេះ។

ម្តាយកញ្ញា វី ឌីណែត ដែលមានទីលំនៅ នៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល ពេលនេះក្រុមគ្រូពេទ្យបានដឹកទៅមន្ទីរពេទ្យហើយ ក្រោយរកឃើញមានផ្ទុកមេរោគកូវីដ ដែលទំនងជាឆ្លងពីកូនស្រីតែម្ដង។

យ៉ាងណាក្ដី នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ វី ឌីណែត មិនទាន់ឃើញមានថ្លែងសារណាមួយលើករណីនេះនៅឡើយទេ។គួររំឭកដែរថា កញ្ញា វី ឌីណែត ជាតារាស្រីម្នាក់របស់ផលិតកម្មហង្សមាសដែលបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ កាលពីម្សិលមិញ។ ក្រោយពីទទួលលទ្ធផលវិជ្ជមាន កញ្ញាត្រូវក្រុមគ្រូពេទ្យយកឡានមកទទួលដល់ផ្ទះ យកទៅដាក់រង់ចាំការព្យាបាល នៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់៕

រីម្នាក់របស់ផលិតកម្មហង្សមាសដែលបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ កាលពីម្សិលមិញ។ ក្រោយពីទទួលលទ្ធផលវិជ្ជមាន កញ្ញាត្រូវក្រុមគ្រូពេទ្យយកឡានមកទទួលដល់ផ្ទះ យកទៅដាក់រង់ចាំការព្យាបាល នៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់៕
