កម្ពុជានឹងទទួលបានការអនុញ្ញាតនាំស្វាយស្រស់ទៅប្រទេសចិនជាផ្លូវការឆាប់ៗ…

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជានឹងទទួលបានជោគជ័យជាស្ថាពរ ក្នុងការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការទៅកាន់ប្រទេសចិនឆាប់ៗ។ការសម្រេចនេះ ធ្វើឡើងក្នុងជំនូបពិភាក្សា រវាង ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដោយត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ ២០២១។vលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជានឹងទទួលបានជោគជ័យជាស្ថាពរ ក្នុងការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការទៅកាន់ប្រទេសចិនឆាប់ៗ។ការសម្រេចនេះ ធ្វើឡើងក្នុងជំនូបពិភាក្សា រវាង ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដោយត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ ២០២១។
យោងទៅតាមការពីកគ្រោះយោបល់គ្នាកន្លងមក តាមរយៈសារអេឡិចត្រូនិក និងប្រព័ន្ធវីដេអូពីចម្ងាយ គឺក្រុមការងារទាំងពីរបានសម្រេចជ្រើសយកកសិដ្ឋានស្វាយចំនួន៣ មកត្រួតពិនិត្យគឺ៖
១.កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development Co., Ltd
២.កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Angkor Harvest Co., Ltd
៣. កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd។


ទន្ទឹមនឹងនេះ ចំពោះការវាយតម្លៃរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM នៅលើទីតាំងចំនួន ៤ក្រុមហ៊ុន។
លោក រដ្ឋមន្ត្រីវេង សាខុន បញ្ជាក់ថា មូលហេតុដែលធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការនាំចេញស្វាយស្រស់ជាផ្លូវកាទៅកាន់ប្រទេសចិន ដោយសារកម្ពុជា ត្រូវបំពេញលក្ខណ្ឌតម្រូវបឋមចំនួន ៤ ដែលម្ចាស់ចំការស្វាយ និងក្រុមហ៊ុនចង់នាំចេញដូចជា បំពេញតាមលក្ខណ្ឌតម្រូវ ភូតគាមអនាម័យ ចម្ការស្វាយ ទីតាំងវេចខ្ចប់ ឃ្លាំងត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តិកម្មភូតគាមអនាម័យ ត្រូវចុះបញ្ជីនៅ ក្រសួងកសិកម្ម ទទួលស្គាល់ដោយ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ហើយទីតាំងវេចខ្ចប់ និងកន្លែងស្តុកទុកផ្លែស្វាយទាំងអស់ត្រូវតែបង្កើតប្រព័ន្ធប្រមូលត្រឡប់មកវិញ ដើម្បីធានាថា ផ្លែស្វាយនាំចេញអាចត្រូវបានតាមដានត្រឡប់មកវិញដល់ចម្ការដែលបានចុះបញ្ជីជាដើម៕

កម្ពុជានឹងទទួលបានការអនុញ្ញាតនាំស្វាយស្រស់ទៅប្រទេសចិនជាផ្លូវការឆាប់ៗ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជានឹងទទួលបានជោគជ័យជាស្ថាពរ ក្នុងការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការទៅកាន់ប្រទេសចិនឆាប់ៗ។
ការសម្រេចនេះ ធ្វើឡើងក្នុងជំនូបពិភាក្សា រវាង ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដោយត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ ២០២១។vលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជានឹងទទួលបានជោគជ័យជាស្ថាពរ ក្នុងការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការទៅកាន់ប្រទេសចិនឆាប់ៗ។
ការសម្រេចនេះ ធ្វើឡើងក្នុងជំនូបពិភាក្សា រវាង ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដោយត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ ២០២១។
យោងទៅតាមការពីកគ្រោះយោបល់គ្នាកន្លងមក តាមរយៈសារអេឡិចត្រូនិក និងប្រព័ន្ធវីដេអូពីចម្ងាយ គឺក្រុមការងារទាំងពីរបានសម្រេចជ្រើសយកកសិដ្ឋានស្វាយចំនួន៣ មកត្រួតពិនិត្យគឺ៖
១.កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development Co., Ltd
២.កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Angkor Harvest Co., Ltd
៣. កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd។
ទន្ទឹមនឹងនេះ ចំពោះការវាយតម្លៃរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM នៅលើទីតាំងចំនួន ៤ក្រុមហ៊ុន។
លោក រដ្ឋមន្ត្រីវេង សាខុន បញ្ជាក់ថា មូលហេតុដែលធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការនាំចេញស្វាយស្រស់ជាផ្លូវកាទៅកាន់ប្រទេសចិន ដោយសារកម្ពុជា ត្រូវបំពេញលក្ខណ្ឌតម្រូវបឋមចំនួន ៤ ដែលម្ចាស់ចំការស្វាយ និងក្រុមហ៊ុនចង់នាំចេញដូចជា បំពេញតាមលក្ខណ្ឌតម្រូវ ភូតគាមអនាម័យ ចម្ការស្វាយ ទីតាំងវេចខ្ចប់ ឃ្លាំងត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តិកម្មភូតគាមអនាម័យ ត្រូវចុះបញ្ជីនៅ ក្រសួងកសិកម្ម ទទួលស្គាល់ដោយ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ហើយទីតាំងវេចខ្ចប់ និងកន្លែងស្តុកទុកផ្លែស្វាយទាំងអស់ត្រូវតែបង្កើតប្រព័ន្ធប្រមូលត្រឡប់មកវិញ ដើម្បីធានាថា ផ្លែស្វាយនាំចេញអាចត្រូវបានតាមដានត្រឡប់មកវិញដល់ចម្ការដែលបានចុះបញ្ជីជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram