លោកឲ្យដឹងបន្តថា ជនសង្ស័យឈ្មោះ សុខ ប៊ុនធឿន អាយុ៤៤ឆ្នាំ រស់នៅភូមិអូរកន្ថោរខាងត្បូង …
សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីឃាត់ខ្លួន ជនសង្ស័យរូបនេះត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានអាវុធខេត្ត ដើម្បីធ្វើការសួរនាំទៅតាមនីតិវិធី។

លោក វរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានបន្លំពាក់ឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោនិងក្លែងលិខិតសាធារណៈដើរឆបោកកន្លងមកមែនព្រោះ ធ្វើទៅបានប្រយោជន៍និងហាក់ដូចមានអំណាច ហើយមានគេគោរព ។

ក្រោយពីកម្លាំងអាវុធហត្ថខេត្តបានសួរចម្លើយ ហើយបានការសារភាព ក៏បានបញ្ជូនបន្តទៅស្នងការស្រាវជ្រាវព័ត៌មានសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាត់ការបន្តតាមនីតិវិធី៕
