នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវឃាតករ អារក សម្លាប់
នារីវ័យ២២ឆ្នាំម្នាក់ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ត្រូវឃាតករមិនស្គាល់មុខ អារក សម្លាប់ ក្នុងបន្ទប់ជួលយ៉ាងសាវហាវព្រៃផ្សៃ។

ករណីឃាតកម្មនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្នុងបន្ទប់ជួលក្បែរមន្ទីរពេទ្យ នាគទិព្វ២ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine ។
ប្រភពមួយបានឲ្យដឹងថា ជនរងគ្រោះប្រហែលបានស្លាប់តាំងពីព្រឹកមកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ពេលមានមនុស្សទៅគោះទ្វារបន្ទប់ជួលនោះ។

សមត្ថកិច្ច ក្រុងប៉ោយប៉ែតកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញា ឈានដល់ចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

