រថយន្ត range rover បើកលឿនជ្រុលទៅបុកម៉ូតូ…

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត rang rover មួយក្នុងលឿនលឿនដល់ផ្លូវបំបែកជា៤ មិនប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូទ្រីមសង់ ជិះឌុបគ្នា២នាក់ពេញទំហឹង បណ្តាលឲ្យប៉ើងមនុស្សផ្ទប់នឹងកញ្ចក់រថយន្តរងរបួសស្រាល។ ចំណែកម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុរងចាំដោះស្រាយជាមួយជនរងគ្រោះ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃសុក្រទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៤ កែងនឹងផ្លូវ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1-IK 7034 ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តម៉ាក range rover ពណ៌ខ្មៅមួយគ្រឿងទៀតពាក់ផ្លាកលេខភ្នំពេ2-V 8837 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យប៉ើងមនុស្សផ្ទប់នឹងកញ្ចក់រថយន្ត ខ្ទាតទៅមុខជាច្រើនម៉ែត្រសំណាងល្អគ្រាន់តែរងរបួសស្រាលមិនប៉ះពាល់ដល់អាយុជីវិត។ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់រួចក៏ឱ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយភាគីខាងបង្ក មិនចង់វែងឆ្ងាយព្រមសងជាសំណងទៅលើជនរងគ្រោះចំនួន ៥០០$ដើមបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram