រថយន្តstarex មួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្តស៊ីនទ្រី…
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត starexក្នុងលឿនលឿន ដល់ស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស៊ីនទ្រី ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ សំណាងល្អមិនគ្រោះថ្នាក់ដល់ម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរតាមដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង១ និង០០នាទីយប់ឈានចូលថ្ងៃសៅរ៍ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ណតប្រ៊ីដ កែងនឹងផ្លូវ២០០៤ ក្នុងសង្កាត់អូបែក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តស៊ីនទ្រីមួយគ្រឿងក្បាលពណ៌ត្រួយចេក មិនមានផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីដ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុដល់ស្តុបផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកstarex ពណ៌ខ្មៅមួយគ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ 2-AX 5361 បើកបរដោយបុរសខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តស៊ីនទ្រីចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករងការខូចខាត។ ចំណែកឯរថយន្តស៊ីនទ្រីវិញមិនមានរងការខូចខាតនោះទេ។ ខូចខាតតែរថយន្តបង្កផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕





