លោកប្ដីចិត្តឃោរឃៅដែលបាញ់ប្រពន្ធរបួសធ្ងន់នៅសៀមរាបរួចបើឡានគេចឥឡូវត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកបវេល …

ខេត្តបាត់ដំបងបុរសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបប្រកាសតាមចាប់ខ្លួនក្រោយពីប្រើប្រាសកាំភ្លើងបាញ់ទៅលើប្រពន្ធបណ្ដាលឱ្យរង របួសពេលផ្ទុះជម្លោះនៅក្នុងរថយន្តនៅលើដងផ្លូវត្រង់ចំណុចភូមិគោកចាស់ឃុំស្រណាលស្រុកក្រឡាញ់នៅវេលាម៉ោង០២និង៥០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២២តុលាហើយជននេះបានព្យាយាមបើករត់គេចខ្លួនជាមួយកូនតូចម្នាក់  ។

ប៉ុន្តែក្រោយពីសមត្ថកិច្ចខេត្តសៀមរាបប្រកាសអាសន្នសុំអន្តរាគមន៍ពីសមត្ថកិច្ចតាមបណ្ដាខេត្តស្រាប់តែជនសង្ស័យត្រូវកម្លាំងនគរបាល អធិការស្រុកបវេលតាមចាប់បានទាំងមនុស្សទាំងរថយន្តរួមទាំងកូនតូចម្នាក់ផងនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២២តុលាខណ:ជននេះ  កំពុងឈប់រថយន្តនៅក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិអូរដូនពៅឃុំឃ្លាំងមាសស្រុកបវេល ។

អធិការនគរបាលស្រុកបវេលលោកសុខសារិនបានប្រាប់អោយដឹងថាលោកបានដឹកនាំកម្លាំងចុះស្ទាក់តាមគោលដៅភ្លាមៗដើម្បីត្រូតពិនិត្យ រថយន្តនិងមុខសញ្ញាជនសង្ស័យក្រោយពីទទូលបានព័ត៌មានសុំសហការពីខេត្តសៀមរាប ។ លោកបានបញ្ជាក់ថាប៉ុន្មាននាទីក្រោយមក លោកក៏បានប្រទះឃើញមុខសញ្ញានេះកំពុងឈប់រថយន្តនៅក្នុងដីឡូត៍ចំណុចខាងលើទើបធ្វើការឃាត់ខ្លួនជាមួយនឹងរថយន្តដែលមានកូន តូចរួមដំណើរម្នាក់ផង ។

យោងតាមរបាយការណ៍សុំអន្តរាគមន៍ពីកម្លាំងស្នងការខេត្តសៀមរាបបានឱ្យដឹងថាករណីផ្ទុះអាវុធនោះបានកើតឡើងនៅវេលាម៉ោង២និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២តុលានៅលើដងផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិគោកចាស់ឃុំស្រណាលស្រុកក្រឡាញ់ដែលបង្ក ឡើងដោយជនសង្ស័យឈ្មោះចាន់សុផលហៅពៅ ។

ជននេះត្រូវបានសង្ស័យថាបានប្រើប្រាសកាំភ្លើងខ្លីម៉ាកK-59បាញ់មួយគ្រាប់ទៅលើប្រពន្ធឈ្មោះសំអុលសុដានីអាយុ២៧ឆ្នាំបណ្ដាលឱ្យ របួសធ្ងន់ត្រង់ដោះខាងឆ្វេងនៅពេលផ្ទុះជម្លោះពេលកំពុងធ្វើដំណើរដោយរថយន្តតាមដងផ្លូវ ។ របាយការណ៍បានឱ្យដឹងទៀតថាក្រោយផ្ទុះអាវុធធ្វើឱ្យរបួសប្រពន្ធជននេះបានបើករថយន្តរត់គេចត្រឡប់ក្រោយជាមួយកូនតូចម្នាក់ចោលប្រពន្ធនៅកន្លែងកើតហេតុហើយថែមទាំង ទម្លាក់កាំភ្លើងខ្លីនោះនៅកន្កែងកើតហេតុទៀតផង ។ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចស្រុកក្រឡាញ់បានចុះអន្តរាគមន៏ទាំងយប់ដើម្បីសួរនាំនិងដឹកស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យហើយបានប្រកាស់អាសន្នសុំអន្តរាគមន៏ភ្លាមៗពីសមត្ថកិច្ចនៅតាមបណ្ដាខេត្តនានាឲ្យ ជួយតាមស្ទាក់ ចាប់មុខសញ្ញាដែលជិះរថយន្តម៉ាកនីស្សាន់ព័ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2W-8787 ។

ជុំវិញការផ្ទុះជម្លោះរហូតមានការផ្ទុះអាវុធបណ្ដាលឱ្យរបួសប្រពន្ធនេះបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុដែលបានស្រង់ ចម្លើយបឋមពីស្ត្រីរងគ្រោះថាស្ត្រីរងគ្រោះនិងជនដៃដល់គឺជាប្ដីប្រពន្ធតែជាប្រពន្ធចុងរស់នៅភូមិសាមគ្គីសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានី ភ្នំពេញ ។ប្រភពបានបញ្ជាក់ថាប្ដីប្រពន្ធហេងស៊យនេះបានផ្ទុះជម្លោះពេលកំពុងជិះរថយន្តតាមផ្លូវមកដល់ចំណុចខាងលើហើយបានឈប់រថយន្តប្រតាយប្រតប់គ្នារហូតមានការផ្ទះអាវុធបណ្ដាលឱ្យរបួសប្រពន្ធតែម្ដង ។ គេមិនទាន់ដឹងថាតើជនដៃដល់ធ្វើការអ្វីនោះទេទើបមាន កាំភ្លើងប្រើប្រាសបែបនេះ ?បើតាមចម្លើយបឋមក្រោយពេលឃាត់ខ្លួននៅអធិការនគរបាលស្រុកបវេលជនសង្ស័យឈ្មោះ ចាន់ សុផល ហៅពៅនេះបាននិយាយប្រាប់ សមត្ថកិច្ចថាខ្លួនមិនមានធ្វើការរាជការទេហើយកាំភ្លើងនោះក៏មិនមែនរបស់ខ្លួនដែរគឺកាំភ្លើងរបស់ប្រពន្ធខ្លួន ។ ជននេះបានឆ្លើយដោះបន្ទុក ថាខ្លួននិងប្រពន្ធបានឈ្លោះប្រកែកគ្នានៅក្នុងរថយន្តពេលជិះត្រឡប់ពីខេត្តបន្ទាយមានជ័យទៅភ្នំពេញវិញ ។ ពេលធ្វើដំណើរទៅចំណុចកើតហេតុប្រពន្ធបានដកកាំភ្លើងភ្ជង់ក្បាលខ្លួនទើបឈប់រថយន្តប្រតាយប្រតប់គ្នាបណ្ដាលឲ្យផ្ទុះមួយគ្រាប់របួសប្រពន្ធតែម្ដងហើយពេលនោះខ្លួនក៏ បើករត់ជាមួយកូនចោលប្រពន្ធតែម្ដងទៅ ។ យ៉ាងណាក៏ដោយនេះគ្រាន់តែជាព័ត៌មានបឋមដែលកោះសន្តិភាពទទួលបានពីសមត្ថកិច្ចនិងប្រភពនានាប៉ុន្តែអំពើហឹង្សារហូតមានផ្ទុះអាវុធ នេះគឺមានតែសាមីខ្លួនទេទើបដឹងរឿងនេះច្បាស់  ។ លោកសុខសារិនអធិការស្រុកបវេលបានបញ្ជាក់ថាពេលនេះទាំងជនសង្ស័យទាំងរថយន្តកំពុងឃាត់ទុកបណ្ដោះអាសន្ននៅក្នុងអធិការរបស់លោកដើម្បីរងចាំសមត្ថកិច្ចខេត្តសៀមរាបមកទទូលយកទៅចាត់ការបន្តតាមនីតិវិធី ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram