អាជ្ញាធរខេត្តកំពង់ឆ្នាំង តម្រូវឲ្យអ្នកចូលផ្សារត្រូវតែពាក់ម៉ាស…

កំពង់ឆ្នាំង៖ មន្ត្រីអាជ្ញាធរនៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសនៅតាមផ្សារ និងទីប្រជុំជននានា អំពីវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។


ជាមួយគ្នានឹងការចុះផ្សព្វផ្សាយនេះ មន្ត្រីអាជ្ញាធរ បានធ្វើការចែកម៉ាស ទឹកអាល់កុលសម្រាប់លាងសម្អាតដៃ និងតម្រូវឲ្យប្រជាពលរដ្ឋត្រូវតែពាក់ម៉ាសឲ្យបានគ្រប់ៗគ្នាផងដែរមុននឹងចូលទៅក្នុងផ្សារ។


នៅថ្ងៃទី២៥ កុម្ភ: មន្ត្រីអាជ្ញាធរបានដាក់កម្កាំង នៅតាមច្រកចេញចូលទៅកាន់ទីប្រជុំជននិងផ្សារ ដើម្បីធ្វើការរិតបណ្តឹងចំពោះប្រជាពលរដ្ឋណាដែលមិនពាក់ម៉ាស ធ្វើការអប់រំឲ្យគាត់អនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងវិធានការនានា របស់ក្រសួងសុខាភិបាល និងតម្រូវឲ្យគាត់ពាក់ម៉ាសជាមុនសិនមុននឹងអនុញ្ញាត្តឲ្យគាត់បន្តដំណើរចូលទៅក្នុងផ្សារ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram