លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទនៃរដ្ឋបាលខណ្ឌចំការមន ចូលរួមទទួលសម្ភារៈការពារ និងបង្ការមេរោគកូវីដ១៩ ពីរដ្ឋបាលរាជធានីភ្នំពេញ….
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃច័ន្ទ ១៤កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន។
បានដឹកនាំមន្ត្រីក្រោមឱវាទនៃរដ្ឋបាលខណ្ឌចំការមន ចូលរួមទទួលសម្ភារៈការពារ និងបង្ការមេរោគកូវីដ១៩ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
សម្ភារៈដែលទទួលបានពីរដ្ឋបាលរាជធានីភ្នំពេញរួមមាន៖-សម្រាប់រដ្ឋបាលខណ្ឌ អាល់កុលចំនួន ០៣កាន, រដ្ឋបាលសង្កាត់នីមួយៗ អាល់កុលចំនួន
០១កានរដ្ឋបាលខណ្ឌ និងសង្កាត់ ទទួលបានម៉ាសចំនួន ៤០,០០០ម៉ាស និងជែលលាងសម្អាតដៃចំនួន ៥០០ដប។







