សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តព្រះសីហនុ៖ វេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៧នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានចុះបង្រ្កាបលើទីតាំង០៣ផ្សេងៗគ្នា ក្នុងក្រុងព្រះសីហនុ។
១ ឈ្មោះ ស៊ឹម ពុទ្ធិរង្សី ហៅ សី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់២ ក្រុងព្រះសីហនុ។
២ ឈ្មោះ ម៉ី រ៉ាវី ហៅ វី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
៣ ឈ្មោះ សុត មាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ។
៤ ឈ្មោះ កែត សិរីវុទ្ធថន ហៅ តឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅក្រុមទី១៦ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ។
៥ ឈ្មោះ ចិត្ត សំរ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅសង្កាត់០៣ ក្រុងព្រះសីហនុ។
៦ ឈ្មោះ ហេង គីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ។
៧ ឈ្មោះ ណាវ ម៉េង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ។
វត្ថុតាងរួមមាន៖
១. ម្សៅសថ្លា ចំនួន៩កញ្ចប់
២. ដែកកេះ ចំនួន៣
៣. ទូរស័ព្ទដៃ ចំនួន៤គ្រឿង
៤. ដបជក់ ចំនួន៣
៥. កន្ត្រៃ ចំនួន២
៦. ប្រដាប់ផ្សារ ចំនួន១
៧. ជញ្ជីង ចំនួន១
៨. ម៉ូតូ ចំនួន១គ្រឿង
៩. ថង់មួយចំនួន។





