អាជ្ញាធរខេត្តបញ្ជា ឲ្យផ្អាក អាជីវកម្មរណ្តៅដី២កន្លែងនៅស្រុកព្រះស្តេច…

ខេត្តព្រៃវែង ៖ អាជីវកម្មជីក កាយដឹកជញ្ជូនយកអាចម៌ដីលក់២ កន្លែងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែងបញ្ជាអោយផ្អាកសកម្មភាពបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលម្ចាស់អាជីវកម្មទាំង២កន្លែងខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។


លោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច បានប្រាប់ភ្នាក់ងារយកព៌តមានយើងអោយដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ការដឹកជញ្ជូនអត់ក្របនោះ ក្នុងនាមអាជ្ញាធរស្រុក លោកបានកោះហៅម្ចាស់អាជីវកម្មទាំង២នេះ មកធ្វើកិច្ចសន្យារាប់ភ្លេចដងហើយរហូតឈានដល់ចង់ដកអាជ្ញាប័ណ្ណថែមទៀត ។ ប៉ុន្តែពួកគាត់នៅតែមិនអនុវត្តតាមដដែល ។ ដីកន្លែងដែលលោក ហោ ម៉េងគី និងលោក ផាត កាយនោះ ជាដីកម្មសិទ្ធរបស់លោក ហោ ម៉េងគី និងលោក ផាត បានទិញប្រហែលជាង១០ហិកតា មិនមែនដីបឹងឫដីចំណីទន្លេតូចប្រភពព៌តមាននិយាយនោះឡើយ ។


មហាជនរិះគន់ថា ក្រុមតៃកុងឡានដឹកដីនោះមួយចំនួនក្មេងៗគ្មានសិលធ៌ម សុជីវធ៌មទេ មានចរិកឈ្លើយៗ ណាស់បើប្រាប់ទៅ បើកបរកាន់តែឌឺថែមទៀត ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ តៃកុងឡានដឹកដី អាជីវកម្មរបស់ លោក ហោ ម៉េងគី បានបើកបក្នុងល្បឿនដូចហោះ ហើយចុចស៊ីប្លេរខ្លាំងៗ ខណដែលដីហុយទ្រលោមបំណងកៀរ អ្នកសារព័ត៌មានកំពុងចុះទៅថតផ្តិតយករូបភាពឡានដឹកដីអត់ក្របនោះថែមទៀត ។


គួររម្លឹកផងដែរថា៖ កន្លងមកត្រូវបានអាជ្ញាធរខេត្តនិងក្រសួងចុះផ្អាកអាជីវកម្មម្តងរួចមកហើយ ។ ការផ្អាកនេះ ដោយសាររកឃើញកំហុសជីកប៉ះពាល់លើដីចំណីទន្លេតូចនិងដីបាតបឹងព្រៃខ្លាជាដីសាធារណៈរបស់រដ្ឋ ហើយរណ្តៅ ដីមានជម្រៅជ្រៅលើសច្បាប់កំណត់ និងដឹកជញ្ជូនដាក់អាចម៌ដីហៀរៗ ទ្រុងអត់ក្របវិចខ្ចប់អោយបានត្រឹមត្រូវ បើកបរលឿន លើសល្បឿនកំណត់ បង្កការប៉ះពាល់ដល់សុខភាព រំខានដល់ការរស់នៅរបស់បងប្អូនប្រជាជនអមសងខាងផ្លូវ ជាពិសេស បងប្អូនធ្វើដំណើរតាមបណ្តោយថ្នល់ជាតិលេខ១អាចប្រឈមកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុទៀតផង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram