តុលាការខេត្តព្រះសីហនុ ចេញដីកាកោះហៅជនជាតិចិនម្នាក់ឲ្យចូល ខ្លួនដោះស្រាយបណ្តឹងមួយ ពាក់ព័ន្ធនឹងការសុំរំលាយកិច្ចសន្យាជួល…

(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាកោះហៅជនជាតិចិនម្នាក់ ដែលជាចុងចម្លើយ ឲ្យចូលខ្លួនដោះស្រាយបណ្តឹងមួយ ពាក់ព័ន្ធនឹងការសុំរំលាយកិច្ចសន្យាជួល។


សាលាដំបូងខេត្តព្រះសីហនុ បានកោះហៅឈ្មោះ ZHENG BIAOBING ភេទប្រុស កាន់លិខិត ឆ្លងដែនសញ្ជាតិចិនលេខ E១៧៨៩៦៦៩១ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ទីលំនៅបច្ចុប្បន្ន អគារហាយណាន ជាន់ទី២ ផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាភាគីចុងចម្លើយ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ២៤៩ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តព្រះសីហនុ។


សំណុំរឿងខាងលើនេះពាក់ព័ន្ធនឹងការសុំរំលាយកិច្ចសន្យា ដែលមានដើមចោទឈ្មោះ គ្រី វួចធួន។ បើតាមដីកាកោះដដែលនោះ, ចុងចម្លើយត្រូវបង្ហាញខ្លួន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាដំបូងខេត្តព្រះសីហនុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram