រាជរដ្ឋាភិបាល ប្រកាសបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩…
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩។

ក្នុងសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដែលមានមានចំនួន ៣ទំព័រ និង ៥ប្រការ មានសមាសភាពចំនួន ១៧រូប ក្នុងនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន និងអនុប្រធានចំនួន ៤រូប ក្រៅពីនោះគឺជាសមាជិក៕



