អាជ្ញាធរស្រុកកណ្ដាលស្ទឹង នឹងចុះបិទអាជីវកម្ម រណ្ដៅខ្សាច់ល្មើសបច្ចេកទេស ក្រោយក្មេងលង់ស្លាប់២នាក់…
ខេត្តកណ្តាល៖ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានប្រាប់ នៅរសៀលថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២១ថា៖នៅក្នុងសប្ដាហ៍នេះ អាជ្ញាធរស្រុកកណ្ដាលស្ទឹង នឹងចុះបិទអាជីវកម្មរណ្ដៅខ្សាច់របស់លោក ហាក់ ថាវរី ដែលស្ថិតនៅភូមិច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ទាប់ពីមានការឯកភាពពីលោកអភិបាលខេត្ត។ នេះបើយោងតាមបញ្ជាក់របស់

សូមរំលឹកថា៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥០នាទី មានក្មេង ប្រុស០២នាក់ ជាសិស្សសាលា បានលង់ទឹកស្លាប់នៅក្នុងរណ្ដៅខ្សាច់ខាងលើ នាំឱ្យអាណាព្យាបាល និងអ្នកភូមិខឹងសម្បា និងសំដែងនូវក្តីព្រួយបារម្ភចំពោះទីតាំងការដ្ឋានរណ្តៅដីខ្សាច់ លោក ហាក់ ថាវរី កំពុងធ្វើសកម្មភាពកាប់កាយបូមយកខ្សាច់លក់ជារៀងរាល់ថ្ងៃ កាន់តែជ្រៅទៅៗ មិនគោរពបទដ្ឋានបច្ចេកទេស មិនធ្វើរបងព័ទ្ធជុំវិញ ដែលងាយរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វ ព្រោះតែនៅកៀកនឹងភូមិ៕



