ធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេឆ្មារបន្តរងការគម្រាមកំហែង…
កំពង់ធំ: បទល្មើសនេសាទនៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មារនាឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ បន្តកើតមាន ដែលវាបង្កជាការគម្រាមកំហែងនិងរងគ្រោះបន្តបន្ថែមទៀតលើរយៈពេលយូរមកហើយ ព្រោះតែពុំទាន់មានវិធានការច្បាស់លាស់និងមានប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបរបស់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច។

ពលរដ្ឋនិងប្រជានេសាទនៅភូមិពៅវើយឃុំពាមបាង បានចោទប្រកាន់និងសួរ ហើយប្រាប់ កាលពីថ្ងៃទី១ខែកុម្ភៈថា៖ គេមានការសង្ស័យ ក្នុងនោះបានបិទបាំងជាថ្នូរនឹងលាភលុយកាក់ ដោយបើកបណ្តោយអោយមានទូកនេសាទពីខាងជាច្រើនសម្រុកចូលទៅដាក់ពង្រាយមង និងឧបករណ៍នេសាទ។

នៅចំណុចត្រពាំងអាឆ្ដោអាឆ្លាមនៃផ្ទៃឡូរ៍អភិរក្សទន្លេឆ្មារីក ជាប់នឹងចំណុចក្រពើពាន់បានកើតបទល្មើសនេសាទដាក់ដៃណ រ៉ាវ ដាក់លូស្បៃមុងនិងសាច់ដៃក្រហម និងខៀវ បានសម្រុកទៅដាក់នៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មាជ្រោយខាងកើតបឹង។ គឺមានឧបករណ៍សំណាញ់នេសាទក្រឡាញឹកនិងក្រឡារង្វើលត្រូវបានគេប្រើប្រាសពាសពេញ។បងប្អូនប្រជានេសាទជាលក្ខណៈគ្រួសារក្នុងមូលដ្ឋាននៅក្នុងឃុំពាមបាង ស្រុកស្ទោង ខកចិត្តនឹងជំនាញជលផល ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចនានាដែលមិនអើពើឬខកខានតែរហូត មិនចុះទប់ស្កាត់និងបង្ក្រាប។ក្បាលទូកជាច្រើនលួចនេសាទខុសច្បាប់នៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មាឃុំពាមបាងស្រុកស្ទោងទាំងរដូវបិទ ទាំងរដូវបើកនេសាទ។

ប្រជានេសាទបានបង្ហើបថា ៖គឺមានមេខ្យល់ឃុំពាមបាង ជាអ្នករត់ការ កាងនិងសម្របសម្រួលជាមួយជំនាញនិងសមត្ថកិច្ចកងកម្លាំង ក៏ដូចមន្ត្រីស៊ីវិលដែលជាមន្ត្រីនគរបាលយុត្តិធម៌។ពោលគឺមិនមែនមានតែសាច់របាំងសាច់អួននោះទេ តែថែមមានមានមងក្រឡុក មងត្រីបណ្ដូលល្ពៅ រុញស៊ីបរាប់គ្រឿងនៅជុំវិញឡូត៍អភិរក្ស នៅចំណុចខាងមុខបឡត, ពាមបាង ,ជ្រោយធំ បាក់ដាវ…។

បទល្មើសដែលប្រើឧបករណ៍ទំនើបដែលមានគឺប្រជានេសាទនិងភាគច្រើនមកពីក្រៅភូមិសាស្ត្របានលួចធ្វើខ្លួនឯង គ្មានអ្នកណាទៅកាងឬការពារបិទបាំងនោះឡើយ៕
