កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិ និងបទល្មើសពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សម្រាប់ការធ្វើធុរកិច្ចលើផលិតផលអាហារបំប៉ន…
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ បទប្បញ្ញត្តិ និងបទល្មើសពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សម្រាប់ការធ្វើធុរកិច្ចលើផលិតផលអាហារបំប៉ន ក្រោមអធិបតីភាពឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីលោក លោកស្រី តំណាងក្រុមហ៊ុនលក់ និងចែកចាយផលិតផលអាហារបំប៉ន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្ដម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីច្បាប់ បទប្បញ្ញត្តិ និងបទល្មើសពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សម្រាប់ការធ្វើធុរកិច្ចលើផលិតផលអាហារបំប៉ន ដើម្បីឱ្យលោក លោកស្រី តំណាងក្រុមហ៊ុនលក់ និងចែកចាយផលិតផលអាហារបំប៉ន បានយល់ច្បាស់អំពីច្បាប់ និងពង្រឹងការផ្សាយពាណិជ្ជកម្មប្រកបដោយភាពត្រឹមត្រូវមិនលើសពីការពិត។

មាត្រា និងចំណុចសំខាន់ៗមួយចំនួន នៃច្បាប់ ចំនួនពីរ ដែលពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ដែលលើកយកមកផ្សព្វផ្សាយនាឱកាសនេះ រួមមាន៖
១- ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា
២- ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។







