មន្ត្រីជំនាញ បង្ក្រាបទីតាំងគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យរាប់តោនគ្មានច្បាប់អនុញ្ញាត ត្រូវបានដកហូត…

ភ្នំពេញ ៖ ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីក្រសួងសុខាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំ សម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បង្ក្រាបករណីនាំចូល ស្តុកទុក និងចែកចាយគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៦៤៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដកហូតវត្ថុតាងបានជាច្រើនតោន។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាង រួមមាន៖

  • សាប៊ូចម្រុះម៉ាកចំនួន ១២៤កេស ស្មើ ២,៧៨៩គីឡូក្រាម
  • ទឹកលាងក្រចកចំនួន ៥៥កេស ស្មើ ១,៥៧៥គីឡូក្រាម
  • ម៉ាស Medical Face Mask ចំនួន ១,៨០០ប្រអប់
    *ម្ជុលជ័រចាក់សេរ៉ូមចំនួន ១,០០០ដើម។
    បន្ទាប់មក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចចម្រុះធ្វើការឃាត់ទុកសម្ភារៈទាំងអស់នៅក្នុងឃ្លាំងជាបណ្តោះអាសន្ន និងបិទផ្លុំបេទីតាំងខាងលើ និងបាននាំតំណាងម្ចាស់ទីតាំងខាងលើ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram