រថយន្តដឹកដីម៉ាក់ហ៊ីយ៉ាន់ដាយបុកម៉ូតូពីក្រោយបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម…

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករវាងរថយន្ត និងម៉ូតូ កាលពីថ្ងៃអាទិត្យ១១កើតខែមាឃឆ្នាំជូតទោស័កពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករាធ្ឆ្នាំ២០២១ វេលាម៉ោង ៩ និង៨នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែតលេខ២៩និង ៣០ ត្រង់ចំណុចភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

ប្រភពប្រភពប្រាប់ថា នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍ ស ពាក់ផ្លាកលេខភ្នំពេញ 3B-8359 បើកបរដោយឈ្មោះ ផេង ផា ភេទប្រុស អាយុ២៥ ឆ្នាំមានទីលំនៅភូមិដុលឃុំសន្លុងស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានគេចពី រថយន្តធុនធំមួយគ្រឿងទៀតមិនស្គាល់ម៉ាកដែលកំពង់បត់ឆ្វេង ហើយរថយន្ត មកប៉ះរថយន្តបត់នោះបន្តិច រួចរថយន្ត ក៍ជ្រុលមកបុកម៉ូតូមួយគ្រឿងម៉ាកនិច (Nex) ពណ៍ ស ពាក់ផ្លាកលេខភ្នំពេញ1CG-5983 បើកបរដោយឈ្មោះ លន់ សុវ៉ាទី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបឫស្សីជ្រោយនស្រុកមុខកំពូលខេត្តកណ្ដាល ធ្វើដំណើរពីត្បូង ទៅជើង(ពីឫស្សីជ្រោយទៅកំពង់ចាម ស្របទិសគ្នា) បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះ លន់ សុវ៉ាទី នៅកន្លែងកើតហេតុ។

ក្រោយពីទទួលបានពត៌មានកម្លាំងប៉ុស្តិឫស្សីជ្រោយនិងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ចំពោះសពជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណៃ។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ផេង ផា បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

សេចក្តីសន្និដ្ឋាន ដោយអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3B-8359 បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram