សមត្ថកិច្ចក្រសួងមហាផ្ទៃដាក់កម្លាំងឡោមព័ទ្ធវីឡាលោកស្រីឧកញ៉ា អ៊ាន សៀវមុី តែចាប់មិនបាន…
ភ្នំពេញ ៖ ប្រជាពលរដ្ឋជាអ្នករស់នៅក្បែរផ្ទះវីឡារបស់លោកស្រីឧកញ៉ាអ៊ាន សៀវមុី មានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញកម្លាំង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំដោយមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានចុះធ្វើការឡោមព័ទ្ធវីឡវីរបស់លោកស្រីឧកញ៉ាអ៊ាន សៀវម៉ីជាអ្នកលក់ឡេតាមអនឡាញល្បីឈ្មោះ ។

ការឡោមព័ទ្ធនេះមានបំណងឃាត់ខ្លួនលោកស្រីឧកញ៉ាតាមដីកាតែម្ដងប៉ុន្តែពុំបានសម្រេចឡើយដោយសង្ស័យថាលោកស្រីឧញ៉ារូបនោះ បានគេចខ្លួនបាត់ទៅហើយមិនពេលកន្លងទៅដល់ ប៉ុន្ដែទោះយ៉ាងណាគេមិនទាន់ដឹងថាវាសនារបស់លោកស្រីឧកញ៉ាជំនាន់ក្រោយរូបនេះអាចគេចខ្លួនបានរហូតដែរឬទេ ។ហេតហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០២១ស្ថិតនៅក្នុងបុរីមូនថោន (MOON TOWN) ក្នុងភូមិគោកចំបក់សង្កាតចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ពុំទាន់មានប្រភពច្បាស់ការណ៍ណាមួយអះអាងថាមានរឿងអ្វីពិតប្រាកដនៅឡើយទេទើបឈានដល់កម្លាំងសមត្ថកិច្ចនគរបាលទៅឡោមព័ទ្ធវីឡាមួយនេះយ៉ាងជុំជិតបែបនេះទេ ។

បើយោងតាមការបង្ហើបឲ្យដឹងពីមន្ត្រីនគរបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាន ឲ្យដឹង ថាលោកស្រីឧកញ៉ាអ៊ានសៀវម៉ីដែលជាម្ចាស់វីឡា ខាងលើមានរឿងបរិហារកេរ្តិ៍ ទៅលើលោកជំទាវមានឥទ្ធិពលចំនួន២រូបហើយត្រូវបានលោកជំទាវទាំង២រូបនោះដាក់ពាក្យប្ដឹងទៅកាន់ នគរបាលក្រសួងមហាផ្ទៃ ។

រហូតដល់សំណុំរឿងធ្លាក់ដល់ដៃតុលាការទើបមានដីកាកោះអញ្ជើញលោកស្រីឧកញ៉ាអ៊ានសៀវម៉ីរូបនេះឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូង រាជធានីភ្នំពេញជាច្រើនលើកប៉ុន្តែសាម៉ីខ្លួនមិនព្រមចូលទើបពេលនេះឈានដល់ដីកានាំខ្លួនតែម្តង ។ប្រភពដដែលបានប្រាប់ថាកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅតាមឃ្លាំមើលលោកស្រីឧកញ៉ាអ៊ានសៀវម៉ីតាំងតែវេលាម៉ោង១០ព្រឹកថ្ងៃដដែល មកម្ល៉េះដោយមានទាំងមេធាវីដើមបណ្ដឹងក៏ចុះទៅដែរក្នុងបំណងឃាត់ខ្លួនឧកញ៉ារូបនេះ ។ ប៉ុន្តែការឃ្លាំមើលរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ទើបកម្លាំងសម្រេចធ្វើការឡោមព័ទ្ធវីឡានោះតែម្ដងខណៈនោះបានប្រទះ ឃើញរថយន្តឡិចស៊ីសពណ៍ស ១ គ្រឿងបើកចេញពីវីឡានេះហើយកម្លាំងបានឃាត់ដែរប៉ុន្តែមិនបានរកឃើញសាម៉ីខ្លួនជិះក្នុងរថយន្តនេះ ឡើយបន្ទាប់មកកម្លាំងបានដោះលែងរថយន្តនោះទៅ វិញ ។

ទាក់ទងទៅនិងរឿងរ៉ាវនេះពុំទាន់ដឹងថាតើពិតប្រាកដបែបណានៅឡើយទេហើយមានការនិយាយតៗគ្នាថាលោកស្រីឧកញ៉ាអ៊ានសៀវម៉ីបាន នឹងកំពុង គេចខ្លួន ។គួររម្លឹកដែរថាកាលពីព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ គេឃើញវត្តមានឧកញ៉ាអ៊ានសៀវម៉ីចូលមកបំភ្លឺចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមដីកាកោះហៅចូលមកបំភ្លឺនៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២០ ពាក់ព័ន្ធករណីបរិហារកេរ្ដិ៍ជាសាធារណៈ ញុះញង់ឲ្យ មានការរើសអើងដែលប្រព្រឹត្ដទៅ នៅរាជធានីភ្នំពេញប៉ុន្តែបែរជាឃើញវត្តមាននាព្រឹកថ្ងៃទី ២៣ ទៅវិញមិនដឹងជាមូលហេតុអ្វីបានជា លោកស្រីឧកញ៉ាមកបំភ្លឺ មុនកាលកំណត់ដូច្នេះនោះទេ ។សូមជម្រាបថាលោកស្រីឧកញ៉ាអ៊ានសៀវម៉ីមានអាយុ៣៣ឆ្នាំស្នាក់នៅផ្ទះលេខ V01 តាមបណ្ដោយផ្លូវគ្មានលេខភូមិគោកចំបក់ក្នុងសង្កាត់ ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕
