បង្រ្កាបគ្រឿងញៀនដូចភ្លៀងរលឹម…
លោកវរសេនីយ៍ទោស៊ុធនរតនាអធិការរងខណ្ឌសែនសុខដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន៥៣កញ្ចប់តូច

ភ្នំពេញ ៖ ដោយមានការងារចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកហួរម៉េង វ៉ាងអធិការខណ្ឌនគរបាលខណ្ឌសែនសុខលោកវរសេនីយ៍ទោស៊ុ ធនរតនាអធិការរងខណ្ឌសែនសុខទទួលផែនបង្ក្រាបបទល្មើសគ្រឿងញៀនបានដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខកាលពីវេលាម៉ោង១២:៣០នាទីថ្ងៃទី២៣ខែមករាឆ្នាំ២០២១ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនចំនួន៥៣កញ្ចប់តូច ។ លោកវរសេនីយ៍ទោស៊ុធនរតនាអធិការរងខណ្ឌសែនសុខបានអង្គភាពសារព័ត៌មានយើងឲ្យបានដឹងថា ៖ជនសង្ស័យមានឈ្មោះ សេក ណារ៉ូ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរគ្មានស្នាក់នៅបន្ទប់ជួលភូមិបូរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក វរសេនីយ៍ទោ ស៊ុ ធនរតនាអធិការរងខណ្ឌសែនសុខបានបន្តថាការឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនឹងចាប់យកវត្ថុតាងមានក្រាមសថ្លា៥៣កូនថង់តូចនិងទូរសព្ទ័ដៃ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី ៕

