សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ថៃបូរិននិងខារ៉ាអូខេណាកាហ្សាKTV) រួមជាមួយមេការរកឃើញសារធាតុញៀនមួយចំនួន…

ខេត្តកំពង់ចាម ៖  ផ្ទះសំណាក់យីហោថៃបូរិនស្ថិតក្នុងភូមិស្ពឺ (ក) ឃុំជយោស្រុកចំការលើខេត្តកំពង់ចាមត្រូវបានសមត្ថកិច្ចចុះធ្វើរដ្ឋបាលរកឃើញមនុស្សប្រុសស្រី១០នាក់និងចាប់យកគ្រឿងញៀនព្រមទាំងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនដែលជួលបន្ទប់ស្នាក់នៅទីតាំងនេះនាំយកទៅថ្នាក់ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី  ។

ប្រភពព័ត៌មានបានឲ្យដឹងថាកាលពីម្សិលមិញថ្ងៃទី២៤ខែមករាឆ្នាំ២០២១វេលាម៉ោង០០:៣០នាទីយប់នៅចំណុចផ្ទះសំណាក់របស់ឈ្មោះថៃ បូរិនស្ថិតក្នុងភូមិស្ពឺ(ក) ឃុំជយោស្រុកចំការលើខេត្តកំពង់ចាមដោយមានការសម្របសម្រួលពីលោកវង្សប៊ុនវិសុទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀន ខេត្តកំពង់ចាម សហការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកចំការលើនិងប៉ុស្តិ៍នគរបាលរដ្ឋបាលជយោដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជីវសេងរស់ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបាន បើកកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហររកឃើញករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណីឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ស្រី០៦នាក់ដូចខាងក្រោមនេះ  ៖

១-ឈ្មោះអ៉ីទ្រេះវ៉ារីភេទប្រុសអាយុ៣១ឆ្នាំសញ្ជាតិខ្មែរឥស្លាមមុខរបរកម្មករនៅភូមិ អូរប្រាំ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

២-ឈ្មោះ ឌឹក រ៉ែន ភេទស្រីអាយុ ២២ឆ្នាំ  សញ្ជាតិខ្មែរមុខរបរនារីខារ៉ាអូខេនៅភូមិត្រពាំងល្ពៅឃុំជយោស្រុកចំការលើខេត្តកំពង់ចាម ។ ៣-ឈ្មោះ ស៊ីមផល្លីភេទប្រុសអាយុ៣១ឆ្នាំសញ្ជាតិខ្មែរមុខរបរកម្មករនៅភូមិថ្មីឃុំព្រែកកក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ ៤-ឈ្មោះ  អូនស៊ីណាហៅស្រីមុំភេទស្រីអាយុ២៨ឆ្នាំសញ្ជាតិខ្មែរមុខរបរនារីខារ៉ាអូខេនៅភូមិ៣១ឃុំតាអុងស្រុកចំការលើខេត្តកំពង់ចាម ។

៥-ឈ្មោះ ឌឹកស្រីនួនភេទស្រីអាយុ២៨ឆ្នាំសញ្ជាតិខ្មែរមុខរបរនារីខារ៉ាអូខេនៅភូមិអូរតាម៉េងឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ។ ៦-ឈ្មោះ អុកចិន្ដាភេទស្រីអាយុ៣១ឆ្នាំសញ្ជាតិខ្មែរមុខរបរនារីខារ៉ាអូខេនៅខេត្តកំពត ។

៧-ឈ្មោះ រ៉េតបូរ៉ាភេទប្រុសអាយុ២៦ឆ្នាំសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដនៅភូមិ អូរបេងឃុំមេសរជ្រៃស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ ៨-ឈ្មោះលីតូចហៅស្រីលីនភេទស្រី អាយុ២២ឆ្នាំសញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេមកស្នាក់នៅភូមិស្ពឺ(ក) ឃុំជយោស្រុកចំការលើខេត្ត កំពង់ចាម ៩-ឈ្មោះ ថៃបូរិនភេទប្រុសអាយុ៤១ឆ្នាំសញ្ជាតិខ្មែរមុខរបរលក់ដូរនៅភូមិស្ពី(ក) ឃុំជយោស្រុកចំការលើខេត្តកំពង់ចាម (ម្ចាស់ផ្ទះសំណាក់ ថៃបូរិននិងខារ៉ាអូខេណាកាហ្សាKTV)។

១០-ឈ្មោះ អឿនឿនភេទស្រីអាយុ៣៨ឆ្នាំសញ្ជាតិខ្មែរមុខរបរមេការខារ៉ាអូខេនៅភូមិព្រែកកុយឃុំព្រែកកុយស្រុកកងមាសខេត្តកំពង់ចាម ។ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ទូរស័ព្ទដៃចំនួន០៩គ្រឿងនិងសម្ភារសេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យនិងងវត្ថុតាងខាងលើត្រូវបានជំនាញការិយាល័យខេត្តនាំយកទៅចាត់ការបន្ដតាមនីតិវិធី  ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram