បិទជាបណ្ដោះអាសន្ន ផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ នៅឃុំកណ្ដៀងរាយ ស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចបិទជា បណ្ដោះអាសន្ន ផ្សារប្រសូតិទី១ និងផ្សារ ថូម៉ាស់ ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ការបិទផ្សារនេះ រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ កំពុងមានការកើនឡើងជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។


ការដាក់ចេញនូវសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់ផ្សារជាបណ្តោះអាសន្ននេះ រួមមាន ការរឹតត្បិត ការធ្វើដំណើរ ការហាមឃាត់ ការប្រមូលផ្តុំ ឬការជួបជុំមនុស្សនៅទីប្រជុំជន ផ្សារ ប្រសូតិទី១ និងផ្សារថូម៉ាស់ ដោយអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ០៧៧/២១ សសរ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram