គេចដល់ណាក៏មិនផុតពីសំណាញ់ច្បាប់ដែរ រីឯសមត្ថកិច្ចស្រុកគិរីវង់នៅបន្តដូចភ្លៀងរលឹម…

ខេត្តតាកែវ ៖ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងឯកឧត្តមព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកបានបន្តដឹកនាំកម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿង ញៀនស្រុក ចុះនាំខ្លួនជន សង្ស័យម្នាក់ឈ្មោៈ ហេង បារាំង ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់ លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត បច្ចុប្បន្ននៅភូមិពោធិ៍ ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានចេញដីកាបង្គាប់អោយចាប់ខ្លួនលេខ៤២៨/២០២០ ដោយចៅក្រមជំនុំជំនះ លោក ហុង ស៊ុងហ៊ាង ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សូមបញ្ជាក់ដែរថា ៖ មុខសញ្ញា ហេង បារាំង នេះជាមុខសញ្ញាសដ៏កម្មណាស់ បានគេចខ្លួនរហូត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram