សមត្ថកិច្ចបង្រ្កាបអំពើលួចឃាត់ខ្លួនមនុស្សបាន២ នាក់ ជាមួយនិងជ័រកៅស៊ូជាង២តោន…
ខេត្តក្រចេះ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការចាប់ខ្លួនមនុស្ស២នាក់ ក្នុងនោះមាន១នាក់ជាអ្នកលួចនិង១នាក់ទៀតជាអ្នកទទួលផលចោរកម្ម ក្រោយការកំណត់មុខសញ្ញានិងបង្រ្កាបបានកាលពីវេលាទាបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។

កន្លងមកពួកគេជាមុខសញ្ញាក្នុងអំពើលួចជ័រកៅ ស៊ូចេញពីក្រុមហ៊ុន។

ក្នុងការចាប់ខ្លួន នគរបាលដកហូតបានជ័រកៅ ស៊ូទំងន់ជាង២តោន ម៉ូតូ១០គ្រឿង(គុណភាពចាស់) ព្រមទាំងសម្ភារទិញលក់មួយចំនួនទៀត ៕
