«អបអរសាទរ» ទីបំផុត! ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសទទួលស្គាល់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន«សាលារីយ៉ាទ អន្តរជាតិ» ជាផ្លូវការ…
តាមរយៈសេចក្តីប្រកាស លេខ ១៤៣អយក.ប្រក និងលេខ១៤៤អយក.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្តីពី«ការបើកគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន» ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ជាផ្លូវការលើ កម្មវិធីសិក្សារបស់សាលារីយ៉ាទ អន្តរជាតិ ទាំងកម្មវិធីចំណេះទូទៅខ្មែរ(ជាតិ) និងអន្តរជាតិ។

គណៈគ្រប់គ្រងសាលារីយ៉ាទ អន្តរជាតិ ប្តេជ្ញាអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកម្មវិធីអន្តរជាតិរបស់ខ្លួន។

- ជ្រើសរើសគ្រូបង្រៀន ដែលមានសមត្ថភាព
- ជ្រើសរើសសិស្សឲ្យចូលរៀនដោយ មិនរើសអើង
- ធានាដំណើរការបង្រៀន និងរៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព
- គោរព និងអនុវត្តសារាចរ សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា
- ធានាសណ្តាប់ធ្នាប់សង្គម និងធានាសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តចំពោះសិស្សគ្រប់រូប
- ធ្វើរបាយការណ៍រាល់សកម្មភាពសិក្សា ផ្នែករដ្ឋបាល និងបច្ចេកទេសជូនមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡា តាមការកំណត់៕


