បុរសមួយក្រុមបានជិះម៉ូតូនិងឡាន មក វាយនិងដកកាំភ្លើងខ្លី អាមេគំរាមបាញ់តែមិនផ្ទុះ លើប្រជាពរដ្ឋ កំពុងផឹកស៊ីបណ្ដាល រងរបួសធ្ងន់ ស្រាល៤ នាក់ នៅភ្នំពេញ (ថ្ងៃទី 21 January 2021 ម៉ោង 8:44 am)…

ភ្នំពេញ៖ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ។ បុរសពីរនាក់កំពុងផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែង ស្រាប់តែមានបុរសមួយក្រុមជិះ រថយន្តស៊េរីទំនើបមួយគ្រឿងនិងម៉ូតូធំមួយគ្រឿងចុះមកស្រែកថា«ពួកឯងរករឿងប្អូនអញ!» បង្កឱ្យកើតជាជម្លោះហិង្សាវាយតប់គ្នាមានទាំងដំបង មានទាំងIDវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យមានអ្នករងរបួស ផ្អើលដល់សមត្ថកិច្ចចុះមក ធ្វើអន្តរាគមន៍ហើយឃាត់ខ្លួនមនុស្សចំនួន៣នាក់យកទៅសួរនាំ។

មុនកើតហេតុគេឃើញបុរសពីរនាក់អង្គុយផឹកស៊ី នៅចំណុចទីតាំងកើតហេតុខាងលើ លុះមកដល់ម៉ោងជាង១២រំលងអធ្រាត្រ គេឃើញមានបុរសមួយក្រុមមានគ្នា ៤ ទៅ ៥ នាក់ ជិះរថយន្ត Range Rover ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AO-4034 និងម៉ូតូធុនធំមួយគ្រឿងម៉ាកFTRមិនចាំស្លាកលេខ បានបើកមកឈប់នៅកន្លែង ដែលបុរសពីរនាក់កំពុងផឹកស៊ី រួចបានស្រែកថាពួកឯងហ្នឹងរករឿងប្អូនអញមែន? ប្រភពដដែលបានបន្តទៀតថា ក្រោយស្រែកសួររួចហើយ ស្រាប់តែផ្ទុះហិង្សាដាក់គ្នា ឈានទៅដល់វាយតប់គ្នាដោយមានទាំងប្រើដុំថ្ម ដំបងរួមនឹង ID ដែលភាគីខាងម៉ូតូនិង រថយន្តមាននៅជាប់ខ្លួន បានធ្វើការបើកឆាកវាយប្រហារគ្នាទៅវិញទៅមកបណ្តាល ឱ្យបុរសពីរនាក់ដែលកំពុងផឹកស៊ីរងរបួសបែកមុខបែកមាត់។បន្ទាប់មកខាងភាគីរថយន្តបម្រុងនាំគ្នាបើកចេញពីកន្លែងកើតហេតុតែត្រូវបានបងប្អូនប្រជា

ពលរដ្ឋនាំគ្នាយកម៉ូតូកង់បីខ្មែរដាក់ស្ទាក់ពីមុខ រួចរថយន្តក៏បើកបំបុកក្រឡាប់បែកបាក់ខ្ទេចខ្ទី ធ្វើឱ្យប្រជាពលរដ្ឋផ្ទុះហិង្សាវាយបំបែកកញ្ចក់រថយន្តខូចខាតយ៉ាងដំណំ។បន្ទាប់មកក៏ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាង

បានចំនួន៣នាក់យកទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត។ ករណីហិង្សានេះក្រុមការងាររបស់យើងមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ ព្រោះ សមត្ថកិច្ចកំពុងតែធ្វើការសួរនាំភាគីទាំងពីរនិងកំពុងធ្វើការស្រាវជ្រាវបន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram