និស្សិតឆ្នាំទី ៤ ម្នាក់ ជិះម៉ូតូលឿនពេក ទៅបុកបង្គោលភ្លើង

ភ្នំពេញ÷បុរសម្នាក់ទំនងជាស្រវឹង បានជិះម៉ូតូក្នុងល្បឿនលឿនទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបោកក្បាល ស្លា ប់ ភ្លាមៗ។ ចំណែកម៉ូតូជនរងគ្រោះខ្ទេចស្ទើរទាំងស្រុង។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង០០ នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពមានឈ្មោះ ទុយថា តុលា ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៤ នៅសាលាដុនបូស្កូ មានស្រុកកំណើតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1Q6344 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្ដាលឱ្យបោកក្បាលទៅនឹងបង្គោលភ្លើង ស្លា ប់ ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌសែនសុខចុះមកដល់រួចក៏បានឆែកលើខ្លួនជនរងគ្រោះ ទាក់ទងទៅក្រុមគ្រួសារឲ្យមកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram