មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ …
មណ្ឌលគិរី : នាព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២១ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ក្រោមវត្តមាន លោក ប៉ូ ឬទ្ធី អនុប្រធាននាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត លោក យេក អូន អនុប្រធានរតនាគារខេត្ត និង លោក លោកស្រី មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត ដែលបានប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ។













