សូមចូលរួមរំលែកមរណទុក្ខ ផង ! លោកគ្រូ លឹម សាយ លោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លាប់….
(ភ្នំពេញ) ៖ លោកគ្រូ លឹម សាយ ក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ដោយលោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លាប់ មុននេះបន្តិច នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ ។

ហេតុការណ៍ នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។មូលហេតុ នៃការធ្លាក់នេះ គឺ ដោយសារពេលលោតឆត្រយោង ទាក់ខ្សែគ្នា ទើបបធ្លាក់មកដីតែម្តង ។

គណនីហ្វេសប៊ុកមួយឈ្មោះ «Hoeun SoPhorn» ថ្លែងថា «ខ្ញុំបាទក្នុងនាមជាអតីតសិក្ខាកាមឆត្រយោងជំនាន់ទី២២ PARA22 ពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះលោកគ្រូ លឹម សាយ ដែលបានទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ»។

ហ្វេសប៊ុកមួយទៀតឈ្មោះ «សឹង្ហ ជ័យ» ថ្លែងថា «ក្នុងនាមជាសមាជិកទ័ពឆត្រយោងជំនាន់ទី២៣ សូមចូលរួមសោកស្ដាយជាទីបំផុតចំពោះការបាត់បង់ លោកគ្រូ លឹម សាយ ដែលបានពលីក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) នេះគឺជាការបាត់បង់នូវធនធាន ការពារជាតិ គ្រូបង្វឹកដ៏ល្អ មានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ ខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកគ្រូ ទៅកាន់សុគតិភព»៕

(ភ្នំពេញ) ៖ លោកគ្រូ លឹម សាយ ក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ដោយលោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លាប់ មុននេះបន្តិច នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ ។

ហេតុការណ៍ នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។មូលហេតុ នៃការធ្លាក់នេះ គឺ ដោយសារពេលលោតឆត្រយោង ទាក់ខ្សែគ្នា ទើបបធ្លាក់មកដីតែម្តង ។គណនីហ្វេសប៊ុកមួយឈ្មោះ «Hoeun SoPhorn» ថ្លែងថា «ខ្ញុំបាទក្នុងនាមជាអតីតសិក្ខាកាមឆត្រយោងជំនាន់ទី២២ PARA22 ពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះលោកគ្រូ លឹម សាយ ដែលបានទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ»។