នគរបាល ស្រុក ពញាឮ ឃាត់ខ្លួន ជនជាតិវៀត ណាមប្រុសស្រី៣នាក់ ករណីបង្កអំពើហិង្សាដោយចេតនា…
ខេត្ត កណ្តាល ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស – ស្ត្រី ៣ នាក់ ត្រូវ បាន កម្លាំង នគរបាល ស្រុក ពញាឮ ឃាត់ខ្លួន ពាក់ព័ន្ធ ករណី ប្រព្រឹត្ត អំពើ ហិង្សា ដោយ ចេតនា នៅ ថ្ងៃ ទី ២៨ ខែធ្នូ ឆ្នាំ ២០២០ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹក នៅចំណុច ភូមិ ព្រែក ល្វា ឃុំ ពញាឮ ស្រុក ពញាឮ ខេត្តកណ្តាល ។

ជន រង គ្រោះ មានឈ្មោះ ចាន់ ធី ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់ ត្រី មាន ទីលំនៅ ភូមិ ព្រែក ល្វា ឃុំ ពញាឮ ស្រុក ពញាឮ ខេត្តកណ្តាល ។ ជន ដៃដល់ មានឈ្មោះ ១. ឈ្មោះ ង្វៀ ង ធី ធឿ ង ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ បុគ្គលិក ក្រុមហ៊ុន ផ្នែក លក់ , ២- ឈ្មោះ ង្វៀ ង យ៉ាំង ដាង ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នេសាទ និង ៣. ឈ្មោះ ង្វៀ ង ធី លែរ ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នេសាទ ។ អ្នក ទាំង ០៣ នាក់ មាន ទីលំនៅ ភូមិ ព្រែក ល្វា ឃុំ ពញាឮ ស្រុក ពញាឮ ខេត្តកណ្តាល ។ ប្រភព ព័ត៌មាន បាន ឲ្យ ដឹង ថា មុនពេលនៅ ថ្ងៃ ខែ ឆ្នាំ វេលា ម៉ោង កើតហេតុ ខាងលើ ជន រង គ្រោះ ឈ្មោះ ចាន់ ធី និង កូនស្រី ឈ្មោះ ជិន គី ម លី អាយុ ១៨ ឆ្នាំ បាន ដើរ ឡើង ពី ប៊ែ ផ្ទះទឹក ទៅ លើ គោក ក្នុង គោលបំណង ដើម្បី ទៅ ចូលរួម តាម ការ កោះហៅ របស់ លោក មេឃុំ ពញាឮ ពី បញ្ហា ជម្លោះ រឿង កំប្លោក នៅ មាត់ ទ ន្ល ជាមួយ ក្រុម គ្រួសារ របស់ ឈ្មោះ ង្វៀ ង យ៉ាំង ដាង និង ប្រពន្ធ ឈ្មោះ ង្វៀ ង ធី ល៊ែ រ ។ ក្នុង ពេល នោះ ជន រង គ្រោះ ឈ្មោះ ចាន់ ធី បាន ដើរ ពី ក្រោយកូនស្រីឈ្មោះ ជិន គី ម លី ពេល ដើរទៅ យក ម៉ូតូ ស្រប ពេល នោះ ជន រង គ្រោះ បាន ដើរ ស្តោះ ទឹកមាត់ ចោល ខណ:នោះ ស្រាប់តែ ជន សង្ស័យខាងលើ និង បក្ខពួក បាន នាំ គ្នា ស្ទុះ ទៅ ព្រួត វាយ ទៅ លើ ជន រង គ្រោះ ឈ្មោះ ចាន់ ធី បណ្តាល ឲ្យ រង របួស ផ្ទៃមុខ និង មាន ស្នាម ក្រចក ឆូត ហូរ ឈាម ក៏ មាន អ្នក ជិតខាង ចូល ជួយ ឃាត់ បំបែក ចេញ ។ បន្ទាប់ មក ប្តី របស់ ជន រង គ្រោះ ឈ្មោះ ង្វៀ ង យ៉ាំង តាំ បាន រត់ឡើង ប៊ែ រ ផ្ទះទឹក ឃើញ សភាព ប្រពន្ធ មាន របួស លើ មុខ បាន យក ម៉ូតូឌុប ជន រង គ្រោះ ទៅ ប្តឹង នគរបាល ប៉ុស្តិ៍ ពញាឮ រួច ហើយ បាន ឌុ ប ជន រង គ្រោះ បន្ត ទៅ ព្យាបាល នៅ មន្ទីរពេទ្យ កំពង់ហ្លួង ដើម្បី សម្រាក ព្យាបាល ។

កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ពញាឮ បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ឃាត់ខ្លួន ជនសង្ស័យ ខាងលើ បញ្ជូន មក អធិការដ្ឋាន នគរបាល ស្រុក ពញា ឮ ដើម្បី សាកសួរ និង បន្ត ចាត់ការ តាម នីតិវិធី ៕
