លោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោកអភិបាលខណ្ឌ ចំការមន បានអញ្ជើញគោរពវិញ្ញាណខ័ក្ខសពឧបាសក ឡេង ប៊ុនថៃ …

ដែលត្រូវជាឪពុកបង្កេីតរបស់លោក ឡេង សុខជា មមន្ត្រីរដ្ឋបាលខណ្ឌចំការមននៅល្ងាចថ្ងៃព្រហស្បតិ៍ ១កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១

រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញគោរពវិញ្ញាណខ័ក្ខសពឧបាសក ឡេង ប៊ុនថៃ ដែលត្រូវជាឪពុកបង្កេីតរបស់លោក ឡេង សុខជា មន្ត្រីរដ្ឋបាលខណ្ឌចំការមន ដែលលោកបានទទួលមរណៈភាពកាលពីថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦:០៣នាទីព្រឹក ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពដោយក្តីក្តុកក្តួលចិត្តឥតឧបមា។

ថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌចំការមន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសក សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram