មនុស្សជាង២,១០០នាក់ទៀតស្លាប់​ក្នុងពេលតែមួយថ្ងៃនៅអាមេរិក​ដោយសារ COVID-19 ដែលជាអត្រាស្លាប់ខ្ពស់បំផុតក្នុងលោក!

(វ៉ាស៊ីនតោន)៖ សាកលវិទ្យាល័យអាមេរិក ចន ហបឃីន (Johns Hopkins) បានបញ្ជាក់ឲ្យដឹងថា ចំនួនមនុស្សស្លាប់នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ​នៅទូទាំងសហរដ្ឋអាមេរិក​​មានចំនួនរហូតដល់ ២,១០៨នាក់បន្ថែមទៀត​ដែលជាតួលេខស្លាប់ច្រើនបំផុតប្រចាំថ្ងៃដំបូងគេលើលោក។

នេះបើតាមការដកស្រង់ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៥០២,៣១៨ករណី ក្នុងនោះស្លាប់ ១៨,៧២៥នាក់ និងជាសះស្បើយវិញ ២៧,៣១៤នាក់។ បើពិនិត្យតាមតួលេខចុងក្រោយពី Worldometer

ក្នុងចំណោមករណីឆ្លងទូទាំងពិភពលោក ១.៦៩លាននាក់ សហរដ្ឋអាមេរិករ៉ាប់រងរហូតដល់កន្លះលាននាក់តែឯងទៅហើយ។ បន្ថែមពីនេះ​បើពិនិត្យមើលលើអត្រានៃមនុស្សស្លាប់វិញ សហរដ្ឋអាមេរិកនឹងលោតរំលងអុីតាលី​ក្លាយជាប្រទេសមានមនុស្សស្លាប់​ច្រើនជាងគេបំផុតដោយសារជំងឺ COVID-19 ក្នុងពេលឆាប់ៗជាមិនខាន។គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា មហាអំណាចមួយនេះអាចនឹងកាត់បន្ថយ​ចំនួនមនុស្សស្លាប់ឲ្យមកនៅក្រោម ១០០,០០០នាក់នៃការព្យាករណ៍៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram