សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អរគុណពលរដ្ឋដែលយោគយល់ មិនធ្វើដំណើរពីខេត្តមួយទៅខេត្តមួយដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន……
សម្ដេច តេជោហ៊ុន សែន អរគុណពលរដ្ឋដែលយោគយល់ មិនធ្វើដំណើរពីខេត្តមួយទៅខេត្តមួយដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនរាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអរគុណប្រជាពលរដ្ឋ ដែលមានការយោគយល់
ចំពោះការផ្អាកមិនឲ្យមានការធ្វើដំណើរពី ខេត្តមួយ ទៅខេត្តមួយ នាពេលនេះ ដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ជាពិសេសសុវត្ថិភាព អ្នកដទៃ និងសហគមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី១១ ខែមេសា នេះថា “សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ ចំពោះ
ការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បី សេចក្តីសុខ នឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាព សុខភាព សម្រាប់អ្នក ដទៃនិង សហគមន័ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ យើងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩”។សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់កំហិត លើការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល មិនមានការហាមឃាត់ទេ។ ការដាក់កំហិតលើការធ្វើដំណើរនេះ បានអនុវត្តកាលពីថ្ងៃទី៩មេសា ដល់ ថ្ងៃទី១៦ ខែមេសា ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕


