ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសទាត់ចោលទាំងស្រុងចំពោះ…
ការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនរបស់ដូចជា Nikkei Asia និងផ្សាយបន្តដោយសារព័ត៌មានថៃថា កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន។
«ខ្ញុំមិនដែលបាននិយាយបែបនេះទេ មិនដែលបានលើកឡើងអំពីវ៉ាក់សាំងឈ្មោះនេះ ឬឈ្មោះនោះទេ យើងទទួលយកតែវ៉ាក់សាំង ណាដែលទទួល ស្គាល់ដោយអង្គភាពសុខភាពពិភពលោកតែប៉ុណ្ណោះ ការចេញផ្សាយរបស់សារព័ត៌មាននេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ»។

ប្រតិកម្មរបស់ សម្តេចតេជោ ត្រូវបានធ្វើឡើងបន្ទាប់សារព័ត៌មានខាងលើបានសរសេរផ្សាយថា «ហ៊ុន សែន និយាយមិនយកវ៉ាក់សាំង Sinovac របស់ចិន កម្ពុជាមិនមែនធុងសំរាម មិនមែនកន្លែងពិសោធន៍វ៉ាក់សាំង ប្រជាជនកម្ពុជាមិនមែនសត្វកណ្ដុរសម្រាប់សាកល្បងវ៉ាក់សាំង បើទិញចំពោះវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO និង COVAX ប៉ុណ្ណោះ»។
