ខ្សែភាពយន្ត “ម្ចាស់របាំងមុខ” នេះត្រូវដាក់ចូលរួមអោយមានការបោះឆ្នោត តាមរយៈ Online ក្នុងកម្មវិធី មហោស្រពភាពយន្ត អន្តរជាតិកម្ពុជាលើកទី១០ នឹងអាចទទួលបានគ្រាំទ្រពីប្រជាជនរួមជាតិ…

ដោយមើលឃើញថា វិស័យសិល្បៈភាពយន្តមានភាពរីកចំរើនខ្លាំង ដូច្នេះហើយក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Cellcard ជាអ្នកឧបត្ថមធំក្នុងកម្មវីធី មហោស្រពភាពយន្ត អន្តរជាតិកម្ពុជាលើកទី១០ បានបង្កើតនូវកម្មវិធីប្រគួតភាពយន្ខខ្នាតខ្លី People’s choice award ក្នុងគោលបំណងចូលរួមចំណែក លើកស្ទួយវិស័យសិល្បៈ និង លើកទឹកចិត្តដល់ផលិតករទាំងអស់ក្នុងស្រុក ដែលតែងតែប្រឹងប្រែងខ្លាំងក្នុងការចូលរួម បង្កើតនូវភាពយន្តខ្លីៗ សំរាប់វិស័យសិល្បៈ ដូចជាការផលិតភាពយន្តអប់រំផ្សេងៗ។

​ ក្នុងនោះដែរ លោក ឡុង ឡយ ជាផលិតករម្នាក់ហើយក៏ជាម្ចាស់ ខ្សែភាពយន្តខ្លី “រឿង ម្ចាស់របាំងមុខ” ជារឿងមួយដែលធ្លាប់ទទួលបាននូវពានរង្វាន់លេខ១ ក្នុងកម្មវីធី មហោស្រពជាតិភាពយន្តខ្នាតខ្លីឆ្នាំ2018 និង បានទទួលនូវពានរង្វាន់លេខ២ មហោស្រពភាពយន្តខ្នាតខ្លី ចិន-អាស៊ាន នៅឯសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្នខ្សែភាពយន្ត “ម្ចាស់របាំងមុខ” នេះត្រូវបានដាក់ចូលរួមអោយមានការបោះឆ្នោត តាមរយៈ Online ក្នុងកម្មវិធី មហោស្រពភាពយន្ត អន្តរជាតិកម្ពុជាលើកទី១០ ដែលគិតត្រឹមពី ថ្ងៃទី១៣ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ក្នុងការកំណត់រយៈពេលនៃការបោះឆ្នោត ដែលមានភាពយន្តខ្នាតខ្លី ជាច្រើនចូលរួមផងដែរ ។

ជាចុងក្រោយ លោក ឡុង ឡយ ជាផលិតករម្នាក់ហើយក៏ជាម្ចាស់ ខ្សែភាពយន្តខ្លី “រឿង ម្ចាស់របាំងមុខ” សង្ឃឹមថាប្រជាជនរួមជាតិ ទាំងក្នុងស្រុក និងក្រៅស្រុក មេត្តាចូលរួមបោះឆ្នោត សំរាប់ភាពយន្តខ្នាតខ្លី “រឿង ម្ចាស់របាំងមុខ” របស់លោកអោយបានច្រើន ដើម្បីជាការលើកទឹកចិត្ត សំរាប់លោកផលិតនូវខ្សែភាពយន្តក្រោយៗ ហើយក៏ចូលរួមលើកស្ទួយវិស័យភាពយន្តខ្នាតខ្លី ដែលជាការផលិតរបស់កូនខ្មែរ។

សូមទស្សនាឈុតខ្លះ និងរបៀបធ្វើការបោះឆ្នោតតាមរយៈ video ខាងក្រោម៖

សូមមេត្តាជួយចូលរួម បោះឆ្នោត អោយខ្សែភាពយន្ត “ម្ចាស់របាំងមុខ​”
តាមរយៈ Link ខាងក្រោម៖
https://www.cellcard.com.kh/kh/detail/ciff-2020/

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram