ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ធ្លាយក្បាលទុយោបាញ់សាំងបង្កជាអគ្គីភ័យឆាបឆេះ ម៉ូតូសេ១២៥ មួយគ្រឿងសល់តែដែកអេតចាយ…
ខេត្តត្បូងឃ្មុំ ៖ អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេងឥន្ធន:មួយកន្លែង ជាប់ធនាគារអេស៊ីលីដា ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ករណីអគ្គីភ័យនេះបណ្តាលឲ្យឆាបឆេះម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅខូចខាតទាំងស្រុង ។នគរបាលមូលដ្ឋានរៀបរាប់ឲ្យដឹងថាដំបូងមានបុគ្គលិកធនាគារឯកជនមួយរូប បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ 125 ពណ៌ខ្មៅចូលមកចាក់សាំងព្រមទាំង បានកាតទៅអ្នកលក់សាំងហើយម៉ូតូដាក់នៅកៀកនឹងខ្លួនបន្ទាប់មកក៏មាន ម៉ូតូមួយគ្រឿងទៀតបានចូលមកទិញសាំងដាក់ក្នុងប៊ីដុងមួយចំណុះប្រហែល៥ លីត្រក្នុងពេលដែលចាក់សាំងនោះស្រាប់តែធ្លាយក្បាលទុយោបាញ់សាំងឃើញ បែប នេះអ្នកចាក់សាំងរូបនោះបានក្រវែងប៊ីដុងសាំងចេញដែលជាហេតុបណ្ដាល ឱ្យ ឆាបឆេះ ម៉ូតូ របស់ មន្ត្រី ធនាគារឯកជនតែម្តង។

មន្ត្រី នគរបាល មូលដ្ឋានបានប្រាប់បន្តថាក្នុងពេលដែលភ្លើងបាន ឆាបឆេះម៉ូតូបង្កឱ្យ មានការ ភ្ញាក់ផ្អើល មនុស្ស ច្រើន កុះករនាំគ្នាចោមទៅមើលក្នុងគ្រានោះក៏មានវត្តមានលោកមេឃុំមេមត់ នគរបាលជាច្រើនរូបបានចុះអន្តរាគមន៍ ។ ពេល ដែល ភ្លើងឆេះម៉ូតូត្រូវបានក្រុមអ្នកលក់សាំងយកបំពង់ពន្លត់អគ្គីភ័យចំនួនពីរបំពង់ទើបបាញ់លើម៉ូតូដើម្បីបង្ការកុំឲ្យភ្លើងឆាបឆេះ ស្ថានីយ៍លក់ប្រេង ។

បន្តិច ក្រោយមក រថយន្តពន្លត់អគ្គីភ័យ ដែល ប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោងចេញ មក អន្តរាគមន៍បាញ់ទឹកលើម៉ូតូមួយសន្ធុះក៏បានរលត់ទាំងស្រុងមិនបណ្ដាលឲ្យ ឆាបឆេះស្ថានីយលក់ប្រេងនោះទេ ។ ហើយមន្ត្រីបុគ្គលិកធនាគារឯកជននោះពេលដែលឃើញម៉ូតូឆេះបានរត់ចោលម៉ូតូ ។នគរបាល មូលដ្ឋានបញ្ជាក់ថានេះចាត់ទុកជា សំណាង ដែល ពេល មាន គ្រោះ អគ្គីភ័យ កើតឡើង ហើយទីតាំងកើតហេតុនៅមិនឆ្ងាយប៉ុន្មានពីអធិការរដ្ឋាននគរបាល ស្រុកមេមត់ហេតុ ដូច្នេះ ទើបកម្លាំង សមត្ថកិច្ច ចុះមកអន្តរាគមន៍ ទាន់ ពេលវេលា ៕
