រថយន្តធន់យក្សមួយគ្រឿងដឹកខ្សាច់លើសចំណុះធ្វើឲ្យបាក់ស្រុតបំផ្លាញស្ពានមួយកន្លែង នៅច្រកចូលក្លោងទ្វារវត្ត អង្គដូនទេព…
ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានករណីរថយន្តធន់ធំម៉ាកយីឌុបដឹកខ្សាច់ពេញមួយគ្រឿង ពាក់ផ្លាកលេខ «ខេមរភូមិន្ទ» 3-3127 បានបាក់ស្រុតដោយសារដឹកធ្ងន់ពេក បណ្តាលអោយស្រុតស្ពានសាធារណៈមួយតាមច្រកចូលក្លោងទ្វារវត្តអង្គដូនទេព ជាប់ផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមប្រជាពលរដ្ឋ គឺ ច្រកចូលវត្តអង្គដូនទេព នេះ សម្បូរទៅដោយរថយន្តដឹកដី ដឹកខ្សាច់ ខ្លាំងណាស់ ហើយដឹកជារៀងរាល់ថ្ងៃ ផងដែរស្រាប់ តែនៅថ្ងៃកើតហេតុ រថយន្តម៉ាកយីឌុប ដ៏ធំមួយ ដឹកខ្សាច់ឡើងពេញ បានធ្វើដំណើរក្លោងទ្វារវត្តអង្គដូនទេព ក៏បាក់ស្រុត តែម្តង ។

បញ្ហានេះ ប្រជាពលរដ្ឋ បានសំណូមពរអោយអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការចំពោះរថយន្តដឹកដី ដឹកខ្សាច់ ទាំងនេះផង ព្រោះបាននិងកំពុងបំផ្លាញផ្លូវ បំផ្លាញសោភ័ណភាព ជាពិសេស ហុយដីប៉ះពាល់សុខភាពប្រជាពលរដ្ឋ តែម្តង ៕


