ព្រឹកថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល…

អញ្ជើញចូលរួមពិធីប្រលែងកូនត្រី នៅបឹងផ្សារដែក ខាងជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

កូនត្រីពូជចំនួន២០,០០០កូន ក្នុងនោះ កូនត្រីឆ្ពិនចំនួន ១០,០០០កូន ត្រីពោ ចំនួន៥,០០០កូន និងត្រីប្រា ចំនួន៥,០០០កូន ត្រូវបានលែង ទៅក្នុងបឹងផ្សារដែក ដែលជាបឹងប្រវត្តិសាស្រ្ដ ជាកេរ្ដិ៍តំណែលតាំងពីដូនតា និងជាបឹងបុរាណ មួយ បឹងប្រវត្តិសាស្ត្រនេះមាន ផ្ទៃបឹងមានទំហំ៧៥,៥០៤ ម៉ែត្រក្រឡា មានផ្លូវព័ទ្ធជុំវិញទំហំ៨៨៣ម៉ែត្រ និងទទឹង១៥ម៉ែត្រ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram