ថ្ងៃបុណ្យឆ្លងឆ្នាំសាកល២០២០ -ចូល២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិនៅខេត្តខេត្តសៀមរាប មកកំសាន្តប្រមាណជាង ២៥,០០០នាក់, ធ្លាក់ចុះជាង៨៥% បើធៀបទៅនឹងឆ្នាំមុន…

មជ្ឈដ្ឋានទូទៅវាយតម្លៃថា ស្ថានភាពបែបនេះ វាបានបង្ហាញអំពីការប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលនៃវារុសកូវីដ-១៩  ! រាត្រីឆ្លងឆ្នាំសាកលឆ្នាំមុន ( ឆ្នាំ២០១៩ ) វាជារាត្រីឆ្លងឆ្នាំក្នុងដំណាក់កាលចុងក្រោយមួយ ដែលវិស័យទេសចរណ៍កម្ពុជាកំពុងហក់ឡើងយ៉ាងខ្ពស់ និងកំពុងមានការប្រឡងប្រជែងជាគោលដៅទីផ្សារដ៏ទាក់ទាញ និងជារាត្រីឆ្លងឆ្នាំដែលមិននឹកស្មានដល់ ដែលវិស័យទេសចរណ៍ពិភពលោក ត្រូវបានធ្លាក់ចូលក្នុងទំហំនៃការវាយលុកដោយឥទ្ធិពលរាតត្បាតនៃវារុសជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរប្រភេទថ្មី (កូរ៉ូណា) ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា៖  ថ្ងៃបុណ្យឆ្លងឆ្នាំសាកលឆ្នាំមុន ( ឆ្នាំ២០១៩ ចូលឆ្នាំ ២០២០ )  មានចំនួនភ្ញៀវទេសចរសារុបប្រមាណជិត៣០ម៉ឺននាក់ បានចូលមកកំសាន្តក្នុងតំបន់ទេសចរណ៍សៀមរាប-អង្គរ ក៏ប៉ុន្តែសម្រាប់បុណ្យចូលឆ្នាំសាកល ឆ្នាំ២០២០ ឆ្លងចូល ឆ្នាំ២០២១ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលកំសាន្តក្នុងខេត្តនេះ មានចំនួនតែជាង ២៥ ០០០នាក់ប៉ុណ្ណោះ គឺធ្លាក់ចុះជាង ៨៥% ក្នុងនេះភ្ញៀវទេសចរបរទេសមានចំនួន២០៤នាក់ ថយចុះជិត៩៩%  ភ្ញៀវទេសចរជាតិមានចំនួន ២៥,០០០នាក់ ថយចុះជិត៩១% ក្នុងនោះដែរ មានភ្ញៀវទៅទស្សនាក្នុងតំបន់អង្គរចំនួនប្រមាណជា ២០,០០០ នាក់ ទស្សនាតាមតំបន់សហគមន៍ទេសចរណ៍ និងភ្នំគូលែន មានចំនួនប្រមាណជា ៥,០០០ នាក់។

យ៉ាងណាក៏ដោយ ក្នុងរយ:ពេលប៉ុន្មានថ្ងៃមុននេះ  អាជ្ញាធរខេត្តសៀមរាបមិនមានការហាមឃាត់ឲ្យបណ្តាអាជីវកម្មរបស់សេវាករទេសចរណ៍បិទផ្អាកអាជីវកម្មរបស់ខ្លួននោះឡើយ ក៏ប៉ុន្តែត្រូវបានជម្រុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អនុវត្តតាមគោលវិធានសុវត្ថិភាព ៣ការពារ ( ពាក់ម៉ាស អនាម័យ និងការរក្សាគម្លាតសុត្ថិភាព ) ឲ្យបានល្អបំផុត។ មជ្ឈដ្ឋានជាទូទៅ បានវាយតម្លៃថា ការធ្លាក់ចុះខ្លាំងនៃភ្ញៀវទេសចរនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលឆ្នាំនេះ ដោយសារតែវាស្ថិតក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩៕

អត្ថបទ និងរូបភាព: លោក ងិន គីមឡេង និងលោក បូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram