បុរសម្នាក់បើកបររថយន្តពាក់ស្លាកលេខនគរបាល បិទឡូហ្គោ POLICEបុកខឿនផ្លូវ នៅបុរីអង្គរ បាក់អស់ជាច្រើនកង់ ឯរថយន្តរងការខូចខាតទៅមុខលែងរួច

ភ្នំពេញ: បុរសម្នាក់បើករថយន្តHILUX VIGO មួយគ្រឿង ពាក់ស្លាកលេខនគរបាលបិទឡូហ្គោPOLICEបានជ្រុលចង្កូតទៅបុកខឿនផ្លូវបាក់ច្រើនកង់ ឯរថយន្តទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៤០ នាទីយប់ថ្ងៃទី ៤ ខែមករាឆ្នាំ ២០២២ នៅតាមផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តYOYOTA HILUX VIGO មួយគ្រឿងពណ៌សពាក់ស្លាកលេខនគរបាល2-1477 បិទឡូហ្គោPOLICE ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវកោងបួងចង្កូតមិនទាន់បានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកខឿនផ្លូវបណ្ដាលឲ្យបាក់អស់ជាច្រើនកង់ ឯរថយន្តខូចខាតខាងមុខខាងស្ដាំទៅមុខលែងរួច។ភ្លាមនោះគេឃើញតៃកុងរថយន្តបានចេញពីរថយន្ដរួចបានហៅមិត្តភក្កិឲ្យមកយករួចជិះតាមម៉ូតូ ចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុគេឃើញរថយន្តស្ទូចស្លាកលេខនគរបាល ចុះស្ទូចរថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្នរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram