សម្តេច តេ ជោ ហ៊ុន សែន ចេញ បទបញ្ជា ហាម ការធ្វើដំណើរ ពី ខេត្ត ទៅ ខេត្ត ពី ស្រុក ទៅ ស្រុក
ភ្នំពេញ៖ សម្ដេច តេ ជោ ហ៊ុន សែន បានចេញ បទបញ្ជា ឲ្យ អាជ្ញាធរ និង សមត្ថកិច្ច
គ្រប់ ជាន់ថ្នាក់ បិទ ការធ្វើដំណើរ ក្នុងប្រទេស ពី រាជធានី ភ្នំពេញ ទៅកាន់ បណ្ដា ខេត្ត និង ការធ្វើដំណើរ ពី ខេត្ត មួយ ទៅ ខេត្ត មួយទៀត រហូតដល់ ពី ស្រុក មួយ ទៅ ស្រុក
មួយ ដោយ ចាប់ អនុវត្ត ពីថ្ងៃ ទី ០៩ រហូតដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ។ នេះ បើយោងតាម បទបញ្ជា របស់ រាជរដ្ឋាភិ បាល កម្ពុជា ដែល ចូ ហត្ថលេខា ដោយ
សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅ ថ្ងៃទី ៩ ខែមេសា ២០២០ ។




