ក្រសួងសុខាភិបាលព្រមានចាត់វិធានការចំពោះកន្លែងព្យាបាលជំងឺឯកជនណាដែលចេញវេជ្ជបញ្ជាសរសេរដោយដៃ…

ដោយផាកពិន័យចំនួន៥លានរៀល ឬដកហូតអាជ្ញាបណ្ណ ឬបិទកន្លែងព្យាបាលមិនឱ្យព្យាបាលអ្នកជំងឺតទៅទៀត…

ក្រសួងសុខាភិបាល ធ្លាប់បានធ្វើការណែនាំនាពេលកន្លងទៅ ដោយកន្លែងព្យាបាលជំងឺឯកជន ត្រូវចេញវេជ្ជបញ្ជា តាមកុំព្យូទ័រ។ប៉ុន្តែក្រសួងបានសង្កេតឃើញថា កន្លែងព្យាបាលមួយចំនួន នៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រឡើយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram