ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
ខេត្ត បន្ទាយមានជ័យ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នឹងក្រុមកាងារ បានដាក់ បន្ថែម កម្លាំង ស៊ីម៉ាក់ចំនួន៨ក្រុមបន្ថែមទៀ ឲ្យជួយពន្លឿនការរាវរកកគ្រាប់ម៉ីនមិនទាន់ផ្ទុះនិងគ្រាប់ផ្សេងៗដែលកប់ក្នុងដី ពីសម័យសង្រ្គាម ចំណុចតបន់កំពុង អភិវឌ្ឍភូមិឋានថ្មីនេះ។

ដើម្បីសេចក្តីសុខសុវត្ថិភាពក្នុងការងារដំណើរការអភិវឌ្ឍ ភូមិឋានថ្មីជូនប្រជាពលរដ្ឋជាង១០០០គ្រួសារ ដែលជាអំណោយ ដ៏ថ្លៃថ្លាផ្ទាល់ របស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ បឹងជង្រុក ៦៧១ ឃុំទួលពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យនេះ ក្រុមការងារនិងកម្លាំងជំនាញពាក់ព័ន្ធ ខិតខំប្រឹងប្រែងក្នងយុទ្ធនាការនេះមិនគិតយប់ឬថ្ថៃអ្វីឡើយ។

សូមគោរពជូនពរសូមឲ្យក្រុមការងាររបស់ឯកឧត្តមព្រមទាំងគ្រប់អ្នកចូលរួមទាំងអស់មានសុខសវត្ថិភាពជារៀងរហូត







