អគ្គីភ័យឆាបឆេះផ្ទះល្វេងមួយកន្លែងយ៉ាងសន្ធូរសន្ធៅរ នៅខណ្ឌច្បារអំពៅ (ព័ត៌មានបឋម)…

ភ្នំពេញ ៖ ផ្ទះល្វែងប្រជាពលរដ្ឋមួយកន្លែងក្បែរអតីតរោងកុនលុច តាមបណ្ដោយផ្លូវ៦៣១ ក្នុងសង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ នេះ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយចេញពីដំបូលផ្ទះល្វែងខាងលើជាខ្លាំង ទើបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ខណៈពេលនោះម្ចាស់ផ្ទះក៏មិននៅផងដែរ ។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាមៗ គេសង្គេតឃើញមានរថយន្តពន្លត់អគ្គីភ័យជាច្រើនអង្គភាព និងរថយន្តពន្លត់អគ្គីភ័យរបស់ឯកជន ព្រមទាំងមន្ត្រីជំនាញជាច្រើនសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះមកជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុត ។

ក្នុងករណីខាងលើនេះ គឺពុំមានមនុស្សណាម្នាក់រងរបួសនោះទេ ដោយគ្រាន់តែខូចខាតនូវសម្ភារៈជាច្រេីននៅជាន់ខាងលើហើយចំពោះមូលហេតុ សមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវបន្ថែមទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram