រថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញធុនធំមួយគ្រឿង បុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉ក យ៉ាងពេញទំហឹងបណ្ដាល ឲ្យ ក្រឡាប់ផ្ងារជើង រងរបួសមនុស្ស ធ្ងន់ស្រាលចំនួន ៤នាក់ នៅខណ្ឌព្រែកព្នៅ…

រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅទល់មុខរោងចក្រទឹកកក ដែលស្ថិតនៅក្នុងភូមិដួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុហើយបាន ដឹងថានៅមុនកើតហេតុគេឃើញមនុស្សចំនួន៤ទៅ៥ នាក់បានជិះម៉ូតូរ៉ីម៉កសណ្តោងកន្ទុយធ្វើដំណើរនៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពី ជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុក៍ស្រាប់ តែមានរថយន្តមួយគ្រឿងធុនធំម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3B- 8190ដឹកសំបកកង់រថយន្តធ្វើដំណើរស្របទិសគ្នាហើយបានមកបុករុឺម៉កម៉ូតូសណ្ដោងកន្ទុយពីក្រោយបណ្ដាលឲ្យរីម៉កម៉ូតូសណ្តោងកន្ទុយខ្ទាត់ធ្លាក់ពីផ្លូវជាតិលេខ៥ចំណែករថយន្តបង្កបានក្រឡាប់នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឲ្យមានមនុស្សចំនួន៤នាក់រងរបួសធ្ងន់និងស្រាល។

ក្រោយកើតហេតុភ្លាមៗអ្នករងរបួសទាំងបួននាក់បានត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ចំណែករថយន្តបង្កនិងរ៉ីម៉កត្រូវបានសមត្ថកិច្ចចុះទៅធ្វើការវាស់វែងរួចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនិតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram