រដ្ឋបាលស្រុកតាំងគោក បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ១៩….

ដោយសង្កេតឃើញថា ករណីរីករាលដាល នៃជំងឺcovid-19 នៅលើសកលលោក និងនៅព្រះរាជាណាចក្រកម្ពុជា នៅតែរីករាលដាល ក៏ដូចជាការ អនុវត្តតាម ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាល ខេត្តកំពង់ធំ ក៏ដូចជាសារ អប់រំ របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នៃការរីករាលដាល របស់មេរោគ covid-19 ។


រដ្ឋបាល ស្រុកតាំងគោក ក្រោមការបញ្ជាផ្ទាល់ ពីអភិបាលស្រុកតាំងគោក បានបែងចែក ជាពីរក្រុម ដើម្បីចុះធ្វើការផ្សព្វផ្សាយនិង ណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន កន្លែងកំសាន្ត អំពីវិធានការ នៃការការពារ ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល នៅតាមគោកដៅសំខាន់ៗក្នុងស្រុកតាំងគោក ។
លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាល ស្រុកតាំងគោក និងសហការី បានធ្វើការ ផ្សព្វផ្សាយ ដល់អាជីវករ នៅផ្សារតាំងគោក ពីវិធានការនៃការការពារ និងការធ្វើអនាម័យ ខ្លួនប្រាណ ដើម្បីជៀសឆ្ងាយ ពីជំងឺឆ្លងកូវីដ១៩ ព្រមទាំង បានធ្វើការផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ និងបងប្អូនអាជីវករ ប្រសិនបើធ្វើប្រទេស កើតមានអ្នកឆ្លង នៅសហគមន៍យើង ដូចជាការបិទផ្សារ បង្ករអោយ បងប្អូនមិនបានរកស៊ី បាត់បង់សេដ្ឋកិច្ច ប្រចាំថ្ងៃជាដើម ។បន្ទាប់ពី ការផ្សព្វផ្សាយ រួចមកលោកក៏បែងចែក ជាពីរក្រុមសម្រាប់ចុះផ្ទាល់ ទៅដល់អាជីវករ នៅផ្សារតាំងគោគ នឹងផ្សារទ្រៀល ព្រមទាំងចុះទៅដល់ភោជនីយដ្ឋាន និងអាហារដ្ឋានសំខាន់ៗ ក្នុងស្រុកតាំងគោក ដើម្បីឲ្យពួកគេយល់ដឹងពី ការធ្វើអនាម័យ និងវិធានការ នៃការការពារខ្លួនពី ជំងឺកូវីដ១៩។

ណែនាំអោយ ម្ចាស់ភោជនីដ្ឋាន ម្ចាស់អាជីវករ ពួកគាត់ត្រូវតែមានសម្ភារ និងបរិក្ខាអនាម័យ ផ្សេងដូចជា ម៉ាស់ ចេល អាល់កុល កន្លែងលាងដៃ ធុងសម្រាម ប៉ុស្ទ័រ អប់រំ ស្តីពីការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាល របស់មេរោគcovid-19 សម្រាប់ភ្ញៀវ ឬអតិថិជន បានប្រើប្រាស លាងសម្អាត ក៏ដូចជាបានយល់ដឹងពី មេរោគcovid-19 គ្រប់គ្នា និងបានណែនាំ ព្រមទាំងនាំយក អាល់កុល ទៅបាញ់ លាងអម្អាត ដៃបងប្អូនប្រជាពលរដ្ឋ នៅក្នុងផ្សារ តាំងគោក និងផ្សារទ្រៀល និង ចាក់សារអប់រំ របស់ក្រសួងសុខាភិបាល ជាសំលេងតាមមេក្រូ តាមមូលដ្ឋាន គ្រប់ភូមិ ឃុំទាំងអស់ ក្នុងស្រុកតាំងគោក ផងដែរ។


លើសពីនេះទៀត លោក ក៏ណែនាំអោយអាជីវករ និងម្ចាស់ ភោជណីដ្ឋាន ផ្ទះសំណាក់ និងបងប្អូន ប្រជាពលរដ្ឋ គ្រប់រូបត្រូវអនុវត្តបទបញ្ជា និងសេចក្តីណែនាំនេះ អោយបានម៉ឺងម៉ាត់ ទទួលខុសត្រូវ និងមានប្រសិទ្ធភាពបំផុត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង គ្មាន covid-19៕

Facebook
Twitter
Telegram